ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66
  67. 67
  68. 68
  69. 69
  70. 70
  71. 71
  72. 72
  73. 73
  74. 74
  75. 75
  76. 76
  77. 77
  78. 78
  79. 79
  80. 80
  81. 81
  82. 82
  83. 83
  84. 84
  85. 85
  86. 86
  87. 87
  88. 88
  89. 89
  90. 90
  91. 91
  92. 92
  93. 93
  94. 94
  95. 95
  96. 96
  97. 97
  98. 98
  99. 99
  100. 100
  101. 101
  102. 102
  103. 103
  104. 104
  105. 105
  106. 106
  107. 107
  108. 108
  109. 109
  110. 110
  111. 111
  112. 112
  113. 113
  114. 114
  115. 115
  116. 116
  117. 117
  118. 118
  119. 119
  120. 120
  121. 121
  122. 122
  123. 123
  124. 124
  125. 125
  126. 126
  127. 127
  128. 128
  129. 129
  130. 130
  131. 131
  132. 132
  133. 133
  134. 134
  135. 135
  136. 136
  137. 137
  138. 138
  139. 139
  140. 140
  141. 141
  142. 142
  143. 143
  144. 144
  145. 145
  146. 146
  147. 147
  148. 148
  149. 149
  150. 150

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 78 Khmer Standard Version (KHSV)

អតីតកាល​ជា​មេ​រៀន​ដែល​យើង​ត្រូវ​ចង​ចាំ​ទុក

កំណាព្យ​របស់​លោក​អេសាភ។

1. ប្រជា‌ជន​របស់​ខ្ញុំ​អើយចូរ​ត្រង‌ត្រាប់​សេចក្ដី​ដែល​ខ្ញុំប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា!ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។

2. ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នានូវ​បទ​ពិសោធ​ពី​អតីតកាលខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យលាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។

3. អ្វីៗ​ដែល​យើង​ធ្លាប់​ឮ អ្វីៗ​ដែល​យើង​ដឹងអ្វីៗ​ដែល​ដូនតា​យើង​ធ្លាប់​រ៉ាយ‌រ៉ាប់​ប្រាប់

4. យើង​នឹង​ថ្លែង​ប្រាប់​កូន​ចៅ​របស់​យើងឥត​លាក់‌លៀម​ឡើយយើង​នឹង​ពណ៌នា​ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់និង​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើប្រាប់​កូន​ចៅ​នៅ​ជំនាន់​ក្រោយដើម្បី​លើក​តម្កើង​ព្រះ‌អង្គ។

5. ព្រះ‌អង្គ​ផ្ដល់​ដំបូន្មាន​ឲ្យ​កូន​ចៅរបស់​លោក​យ៉ាកុបព្រះ‌អង្គ​ប្រទាន​ក្រឹត្យ‌វិន័យ​មក​ឲ្យ​ពូជ‌ពង្សរបស់​លោក​អ៊ីស្រា‌អែលព្រះ‌អង្គ​បង្គាប់​បុព្វបុរស​របស់​យើងឲ្យ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ

6. ដើម្បី​ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរហើយ​ឲ្យ​កូន​ចៅ​ដែល​នឹង​កើត​មកបង្រៀន​តៗ​គ្នា​រហូត​ទៅ។

7. ធ្វើ​យ៉ាង​នេះ ពួក​គេ​នឹង​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់មិន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គហើយ​ពួក​គេ​នឹង​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ

8. ដើម្បី​កុំ​ឲ្យ​ពួក​គេ​បាន​ដូច​បុព្វបុរសនៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាចបះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ​ត្រង់នឹង​ព្រះ‌អង្គ​នោះ​ឡើយ។

9. កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ដែល​ជា​កង‌ទ័ព​បាញ់​ព្រួញបាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចំបាំង

10. មក​ពី​ពួក​គេ​ពុំ​បាន​គោរព​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌ជាម្ចាស់គឺ​មិន​ព្រម​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ

11. ពួក​គេ​បាន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្ដុង្គ‌ឧត្ដមនិង​ភ្លេច​ពី​ការ​ដ៏​អស្ចារ្យ​ផ្សេងៗដែល​ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។

12. នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីបព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​មួយឲ្យ​បុព្វបុរស​របស់​គេ​ឃើញ

13. គឺ​ព្រះ‌អង្គ​បាន​ញែក​ទឹក​សមុទ្រឲ្យ​ពួក​គេ​ដើរ​ឆ្លងព្រះ‌អង្គ​ធ្វើ​ឲ្យ​ទឹក​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់មួយ​កន្លែង​ដូច​កំពែង។

14. នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​ដឹក​នាំ​គេ​ដោយ​ដុំ​ពពកហើយ​រាល់​យប់​ព្រះ‌អង្គ​ដឹក​នាំ​គេដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។

15. ព្រះ‌អង្គ​បាន​បំបែក​ផ្ទាំង​ថ្ម​ក្នុង​វាល​រហោ‌ស្ថានឲ្យ​គេ​ហូប​ទឹក​ដែល​ហូរ​ចេញយ៉ាង​បរិបូណ៌​ពី​បាត​ដី​មក។

16. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹកហូរ​ចេញ​ពី​ផ្ទាំង​សិលា​មកដូច​ជា​ទឹក​ទន្លេ។

17. ទោះ​ជា​យ៉ាង​នេះ​ក្ដីពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាបខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ជា‌និច្ចពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនៅ​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង​នោះ។

18. ពួក​គេ​ហ៊ាន​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់ដោយ​សូម​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ម្ហូប​អាហារតាម​ទំនើង​ចិត្ត​របស់​ខ្លួន។

19. គេ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ថា:តើ​ព្រះ‌ជាម្ចាស់​អាច​ជប់‌លៀង​យើងក្នុង​វាល​រហោ‌ស្ថាន​នេះ​បាន​ឬ?

20. ព្រះ‌អង្គ​បាន​វាយ​ផ្ទាំង​ថ្ម​ឲ្យ​មាន​ទឹកហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែនក៏​ប៉ុន្តែ តើ​ព្រះ‌អង្គ​អាច​ប្រទាន​នំបុ័ងនិង​ផ្គត់‌ផ្គង់​សាច់​មក​ឲ្យប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​ដែរ​ឬ?

21. ពេល​ព្រះ‌អម្ចាស់​ឮ​ពាក្យ​របស់​ពួក​គេព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​ក្រៃ‌លែងព្រះ‌អង្គ​ក្ដៅ​ក្រហាយ​នឹង​ពូជ‌ពង្សរបស់​លោក​យ៉ាកុបព្រះ‌អង្គ​ខ្ញាល់​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល

22. ព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់ពួក​គេ​ពុំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គដែល​អាច​សង្គ្រោះ​គេ​នោះ​ឡើយ។

23. ទោះ​ជា​យ៉ាង​ណា​ក្ដី ព្រះ‌អង្គ​បាន​បង្គាប់​ពពកព្រះ‌អង្គ​បាន​បើក​ផ្ទៃ​មេឃ

24. ហើយ​ប្រទាន​នំ​ម៉ាណា​ធ្លាក់​ចុះ​មក​ដូច​ភ្លៀងឲ្យ​ពួក​គេ​ធ្វើ​ជា​អាហារគឺ​ព្រះ‌អង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌មក​ឲ្យ​ពួក​គេ។

25. ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ទេវតាព្រះ‌អង្គ​ប្រទាន​ឲ្យ​គេបរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។

26. នៅ​លើ​មេឃ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់បក់​មក​ពី​ទិស​ខាង​កើតហើយ​ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់បក់​មក​ពី​ទិស​ខាង​ត្បូង​ដែរ។

27. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សាច់​យ៉ាង​ច្រើនដូច​ធូលី​ដី​ធ្លាក់​ពី​លើ​មេឃ​មកគឺ​ព្រះ‌អង្គ​ប្រទាន​សត្វ​ស្លាប​យ៉ាង​ច្រើនដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ

28. ធ្លាក់​ចុះ​មក​កណ្ដាល​ជំរំ​របស់​ពួក​គេជុំ‌វិញ​កន្លែង​ដែល​គេ​ស្នាក់​នៅ។

29. ពួក​គេ​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់ដោយ​ព្រះ‌ជាម្ចាស់​ធ្វើ​តាម​ចិត្តប៉ង‌ប្រាថ្នា​របស់​ពួក​គេ។

30. ក៏​ប៉ុន្តែ ទោះ​បី​គេ​មាន​ម្ហូប​អាហារ​នៅ​ពេញ​មាត់​ក្ដីក៏​ពួក​គេ​នៅ​តែ​ពុំ​ព្រម​ស្កប់​ចិត្ត​ដដែល

31. ជា​ហេតុ​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធហើយ​ប្រហារ​ជីវិត​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេព្រម​ទាំង​យុវជន​ដែល​កំពុង​តែ​ពេញ​កម្លាំងក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ផង​ដែរ។

32. ទោះ​បី​យ៉ាង​នេះ​ក្ដីក៏​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែលពួក​គេ​ពុំ​បាន​ជឿ​លើ​ព្រះ‌អង្គដែល​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ទេ។

33. ដូច្នេះ ព្រះ‌អង្គ​ក៏​ប្រហារ​ជីវិត​របស់​គេតែ​ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លីព្រះ‌អង្គ​ផ្ដាច់​អាយុ​ជីវិត​របស់​គេយ៉ាង​សែន​វេទនា​បំផុត។

34. ពេល​ឃើញ​ព្រះ‌ជាម្ចាស់​ប្រហារ​ជីវិតអ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេពួក​គេ​ក៏​នាំ​គ្នា​ស្វែង​រក​ព្រះ‌អង្គហើយ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌អង្គ​វិញ។

35. ពួក​គេ​នឹក​ឃើញ​ថាព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​របស់​ពួក​គេហើយ​ថា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ការពារ​ពួក​គេ។

36. ក៏​ប៉ុន្តែ​តាម​ពិត ពួក​គេ​ចង់​បោក​ប្រាស់​ព្រះ‌អង្គគឺ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មកសុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់។

37. ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ព្រះ‌អង្គ​ទេហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ​ដែរ។

38. រីឯ​ព្រះ‌អង្គ​វិញព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ជា‌និច្ចព្រះ‌អង្គ​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេគឺ​ព្រះ‌អង្គ​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេជា​ច្រើន​លើក​ច្រើន​សា ព្រះ‌អង្គ​តែងតែ​ទប់ព្រះ‌ហឫទ័យ​មិន​ឲ្យ​មាន​ព្រះ‌ពិរោធព្រះ‌អង្គ​អត់‌ធ្មត់​ចំពោះ​ពួក​គេ។

39. ព្រះ‌អង្គ​នឹក​ចាំ​ថាពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍​ប៉ុណ្ណោះជីវិត​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ដង្ហើមដែល​រសាត់​បាត់​ទៅ​ឥត​វិល​មក​វិញ​ឡើយ។

40. ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គនៅ​វាល​រហោ‌ស្ថាន​ជា​ច្រើន​លើក​ច្រើន​សាហើយ​ក្នុង​វាល​ហួត‌ហែង​នោះ ពួក​គេ​តែងតែធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫទ័យ!។

41. ពួក​គេ​ចេះ​តែ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ជា‌និច្ចពួក​គេ​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះ​ដ៏‌វិសុទ្ធរបស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាស់​ព្រះ‌ហឫទ័យ។

42. ពួក​គេ​ពុំ​បាន​នឹក​ឃើញអំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ទេហើយ​ក៏​ពុំ​បាន​នឹក​ឃើញ​ពី​ថ្ងៃដែល​ព្រះ‌អង្គ​បាន​រំដោះ​ពួក​គេឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត​ដែរ។

43. ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ទី​សម្គាល់​អស្ចារ្យ​ផ្សេងៗដែល​ព្រះ‌អង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប​ទេពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​ផ្សេងៗដែល​ព្រះ‌អង្គ​ធ្វើ​នៅ​តំបន់​សូអាន​ឡើយ។

44. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ដៃ​ទន្លេ​នីលប្រែ​ទៅ​ជា​ឈាម​ជា​ហេតុ​ធ្វើ​ឲ្យ​ជន‌ជាតិអេស៊ីប​រក​ទឹក​ផឹក​មិន​បាន។

45. ព្រះ‌អង្គ​បាន​ចាត់​មូស​ឲ្យ​ទៅ​ខាំ​ជន‌ជាតិ​អេស៊ីបនិង​ចាត់​កង្កែប​ឲ្យ​ទៅ​បំផ្លិច‌បំផ្លាញអ្វីៗ​ទាំង​អស់។

46. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ចង្រិតទៅ​ស៊ី​បង្ហិន​ភោគ‌ផល​របស់​ពួក​គេហើយ​ឲ្យ​កណ្ដូប​ទៅ​ស៊ី​បង្ហិន​ដំណាំ​របស់​គេ។

47. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ព្រិល​ធ្លាក់​មកកម្ទេច​ចម្ការ​ទំពាំង‌បាយជូរ​របស់​គេហើយ​មាន​ធាតុ​អាកាស​ត្រជាក់មក​បំផ្លាញ​ដើម​ឈើ​របស់​គេ​ខូច​អស់។

48. ហ្វូង​គោ​របស់​គេ​ត្រូវ​វិនាស​ដោយ‌សារ​ព្រិលហ្វូង​ចៀម​របស់​គេ​ត្រូវ​វិនាសដោយ‌សារ​រន្ទះ​បាញ់។

49. ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធទាស់​នឹង​ជន‌ជាតិ​អេស៊ីប​យ៉ាង​ខ្លាំងព្រះ‌អង្គ​ដាក់​ទោស​ពួក​គេឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​សែន​វេទនាដោយ​ចាត់​ពួក​ទេវតា​ឲ្យ​មក​ប្រហារ​ពួក​គេ។

50. ព្រះ‌អង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គដោយ​ឥត​សំចៃ​ជីវិត​ជន‌ជាតិ​នោះ​ឡើយព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គ្រោះ​កាចកើត​មាន​ដល់​ពួក​គេ

51. គឺ​ព្រះ‌អង្គ​ប្រហារ​ជីវិត​កូន​ច្បង​ទាំង​ប៉ុន្មានរបស់​ជន‌ជាតិ​អេស៊ីប កូន​ដែល​កើត​មក​មុន​គេក្នុង​ពូជ‌ពង្ស​របស់​លោក​ហាំ។

52. ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គចេញ​ពី​ស្រុក​នោះ​ដូច​ហ្វូង​ចៀម​ចេញ​ពី​ក្រោលព្រះ‌អង្គ​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថានដូច​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។

53. ព្រះ‌អង្គ​ដឹក​នាំ​ពួក​គេ​យ៉ាង​សុខ‌សាន្តឥត​ភ័យ​ខ្លាច​អ្វី​ឡើយតែ​ខ្មាំង​សត្រូវ​របស់​ពួក​គេត្រូវ​លិច​លង់​ក្នុង​ទឹក​សមុទ្រ។

54. ព្រះ‌អង្គ​នាំ​ពួក​គេ​ទៅ​កាន់​ទឹក​ដី​ដ៏‌វិសុទ្ធគឺ​ទៅ​កាន់​ភ្នំ​ដែល​ព្រះ‌អង្គ​វាយ​យក​បានដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

55. ព្រះ‌អង្គ​បណ្ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​ពួក​គេហើយ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​មត៌កគឺ​ព្រះ‌អង្គ​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែលរស់​នៅ​ក្នុង​លំ‌នៅ​ស្ថាន​របស់​ប្រជា‌ជាតិ​ទាំង​នោះ។

56. ក៏​ប៉ុន្តែ ពួក​គេ​បាន​ល្បង‌ល​ព្រះ‌ជាម្ចាស់ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គដោយ​មិន​ព្រម​ធ្វើ​តាម​ដំបូន្មាន​របស់ព្រះ‌អង្គ​ឡើយ។

57. ពួក​គេ​បាន​ងាក​ចេញ​ពី​ព្រះ‌អង្គនិង​ក្បត់​ព្រះ‌អង្គ​ដូច​ដូនតា​របស់​ពួក​គេពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។

58. ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អង្គដោយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយនៅ​តាម​ទី‌សក្ការៈ​របស់​សាសន៍​ដទៃ​នៅ​លើ​ភ្នំធ្វើ​ឲ្យ​ទាស់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ជា​ខ្លាំង។

59. ព្រះ‌ជាម្ចាស់​ឃើញ​គេ​ប្រព្រឹត្ត​ដូច្នេះព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធហើយ​លែង​រវី‌រវល់​នឹង​ជន‌ជាតិអ៊ីស្រា‌អែល​ទៀត។

60. ព្រះ‌អង្គ​បោះ​បង់​ចោល​ព្រះ‌ដំណាក់​នៅ​ស៊ីឡូព្រះ‌អង្គ​បោះ​បង់​ចោល​ព្រះ‌ពន្លាដែល​ព្រះ‌អង្គ​ធ្លាប់​គង់​នៅ​ជា​មួយ​មនុស្ស​លោក។

61. ព្រះ‌អង្គ​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវរឹប​អូស​យក​បាន​ហិប​នៃ​សម្ពន្ធ‌មេត្រីដែល​ជា​និមិត្ត‌រូប​នៃ​ឫទ្ធិ‌បារមីនិង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

62. ព្រះ‌អង្គ​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ​ជីវិតប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គដោយ​មុខ​ដាវ ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធនឹង​ពួក​គេជា​ខ្លាំង។

63. ពួក​យុវជន​បាន​បាត់​បង់​ជីវិតដោយ‌សារ​ភ្លើង​សង្គ្រាមហើយ​គ្មាន​នៅ​សល់​កំលោះដើម្បី​រៀប‌ការ​ជា​មួយ​ពួក​ស្ត្រី​ក្រមុំ​ទៀត​ឡើយ។

64. ពួក​បូជា‌ចារ្យ​បាន​ស្លាប់​ដោយ​មុខ​ដាវហើយ​ស្ត្រី​មេម៉ាយមិន​អាច​ធ្វើ​ពិធី​កាន់​ទុក្ខ​បាន​ទេ។

65. ពេល​នោះ ព្រះ‌អម្ចាស់​តើន​ឡើងដូច​គេ​ក្រោក​ពី​ដំណេកឬ​ដូច​អ្នក​ចំបាំង​ដ៏​ពូកែ​ទើប​នឹង​ស្វាង​ស្រា​ឡើង​វិញ

66. ព្រះ‌អង្គ​វាយ​ខ្មាំង​សត្រូវ​ពី​ក្រោយឲ្យ​បាក់​មុខ​អស់‌កល្ប​ជា‌និច្ច។

67. ព្រះ‌អង្គ​មិន​រវី‌រវល់​នឹង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែបព្រះ‌អង្គ​ពុំ​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ទេ

68. តែ​ព្រះ‌អង្គ​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​យូដា​វិញព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ភ្នំ​ស៊ីយ៉ូន។

69. នៅ​ទី​នោះ​ព្រះ‌អង្គ​បាន​សង់​ទី‌សក្ការៈរបស់​ព្រះ‌អង្គ​យ៉ាង​ល្អ​រឹង‌ប៉ឹង ដូច​ផ្ទៃ​មេឃ​ដ៏​ខ្ពស់ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទី‌សក្ការៈ​នោះបាន​រឹង‌មាំ​ដូច​ផែនដី​រហូត​ត​ទៅ។

70. ព្រះ‌អង្គ​បាន​ជ្រើស​រើស​ព្រះ‌បាទ​ដាវីឌជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​យក​ស្ដេច​ចេញ​ពី​កន្លែង​ឃ្វាល​ចៀម

71. ព្រះ‌អង្គ​បាន​យក​ស្ដេច​ចេញ​ពី​ហ្វូង​ចៀម​មកដើម្បី​ឲ្យ​ឃ្វាល​ពូជ‌ពង្ស​របស់​លោក​យ៉ាកុបគឺ​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ។

72. ព្រះ‌បាទ​ដាវីឌ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែលដោយ​ចិត្ត​ស្មោះ​ត្រង់ព្រះ‌រាជា​ដឹក​នាំ​ពួក​គេ​យ៉ាង​ប៉ិន‌ប្រសប់។