គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 77:9-20 Khmer Standard Version (KHSV)

9. តើ​ព្រះ‌ជាម្ចាស់​ភ្លេច​សម្តែង​ព្រះ‌ហឫទ័យប្រណី​សន្ដោស​ចំពោះ​យើង​ហើយ​ឬ?នៅ​ពេល​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធតើ​ព្រះ‌អង្គ​ឈប់​អាណិត​អាសូរ​យើង​ហើយ​ឬ? - សម្រាក

10. ទូលបង្គំ​គិត​ទៀត​ថា ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះមក​ពី​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតលែង​សម្តែង​ព្រះ‌បារមី​ជួយ​យើង​ទៀត​ហើយ!

11. ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​រំឭក​ឡើង​វិញនូវ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គទូលបង្គំ​នៅ​ចាំ​ពី​កិច្ចការ​ដ៏​អស្ចារ្យដែល​ព្រះ‌អង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។

12. ទូលបង្គំ​រិះគិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ធ្វើទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ។

13. ព្រះ‌ជាម្ចាស់​អើយមាគ៌ា​របស់​ព្រះ‌អង្គ​ជា​មាគ៌ា​ដ៏‌វិសុទ្ធគ្មាន​ព្រះ​ឯ​ណា​ទៀត​ធំ​ឧត្តុង្គ‌ឧត្ដមដូច​ព្រះ‌អង្គ​ឡើយ។

14. មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យព្រះ‌អង្គ​បាន​សម្តែង​ឫទ្ធា‌នុភាពឲ្យ​ជាតិ​សាសន៍​នានា​ឃើញ។

15. ព្រះ‌អង្គ​បាន​ប្រើ​ឫទ្ធិ‌បារមីលោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គគឺ​ព្រះ‌អង្គ​បាន​រំដោះ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុបនិង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប។ - សម្រាក

16. ឱ​ព្រះ‌ជាម្ចាស់​អើយទឹក​សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ!ពេល​ទឹក​សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គវា​ពុះ​កញ្ជ្រោលសូម្បី​តែ​បាត​សមុទ្រ​ក៏​រញ្ជួយ​ញាប់‌ញ័រ​ដែរ។

17. មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​ពី​លើ​មេឃដូច​ទឹក​ជ្រោះ​ធ្លាក់ហើយ​ក៏​មាន​ផ្គរ‌លាន់​ឮ​ពី​លើ​មេឃមក​យ៉ាង​ខ្លាំង​ដែររន្ទះ​របស់​ព្រះ‌អង្គ​ភ្លឺ‌ផ្លេក​ពាស‌ពេញ​ផ្ទៃ​មេឃ។

18. នៅ​ពេល​ផ្គរ‌លាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹក‌គគ្រេងផ្លេក​បន្ទោរ​របស់​ព្រះ‌អង្គ​ភ្លឺ​ចាំង​មក​លើ​ពិភព​លោកធ្វើ​ឲ្យ​ផែនដី​រញ្ជួយ​ញាប់‌ញ័រ។

19. ព្រះ‌អង្គ​យាង​កាត់​សមុទ្រព្រះ‌អង្គ​យាង​កាត់​មហា‌សាគរគ្មាន​នរណា​អាច​រក​ដាន​ព្រះ‌បាទារបស់​ព្រះ‌អង្គ​ឃើញ​ទេ។

20. ព្រះ‌អង្គ​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គតាម​រយៈ​លោក​ម៉ូសេ និង​លោក​អើរ៉ុនដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 77