គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 76:5-9 Khmer Standard Version (KHSV)

5. ព្រះ‌អង្គ​បាន​ដក​អាវុធ​ពី​អ្នកចំបាំង​ដ៏​ជំនាញ​ទាំង​នោះពួក​គេ​ដេក​លង់‌លក់​បាត់​ស្មារតីទាហាន​ដ៏​ពូកែ​ទាំង​នោះលែង​មាន​កម្លាំង​ច្បាំង​ទៀត​ហើយ។

6. ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយពេល​ព្រះ‌អង្គ​ស្រែក​គំរាមកង‌ទ័ព​សេះ និង​សេះ​របស់​ពួក​គេ​កំរើក​លែង​រួច។

7. ព្រះ‌អង្គ​អើយ ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់!ពេល​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ តើ​នរណា​អាចទ្រាំ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​បាន?

8. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជំនុំ‌ជម្រះ​ពី​លើ​មេឃ​មកមនុស្ស‌ម្នា​លើ​ផែនដី​នៅ​ស្ងៀម​ស្ងាត់ដោយ​កោត​ខ្លាច

9. គឺ​ព្រះ‌អង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោសនិង​សង្គ្រោះ​មនុស្ស​ទន់‌ទាប​ទាំង​ប៉ុន្មាននៅ​លើ​ផែនដី​នេះ។ - សម្រាក

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 76