គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 75:2-7 Khmer Standard Version (KHSV)

2. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា«ដល់​គ្រា​ដែល​យើង​បាន​កំណត់​ទុកយើង​នឹង​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!

3. ផែនដី និង​អ្វីៗ​ទាំង​អស់ដែល​រស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​រលាយក៏​ប៉ុន្តែ យើង​នឹង​ធ្វើ​ឲ្យ​ផែនដី​នៅ​តែ​រឹង‌មាំ!»។ - សម្រាក

4. ខ្ញុំ​និយាយ​ប្រាប់​មនុស្ស​អួត​បំប៉ោង​ថាកុំ​អួត​បំប៉ោង​ឲ្យ​សោះ!ហើយ​ប្រាប់​មនុស្ស​អាក្រក់​ថា​កុំ​វាយ​ឫក​ខ្ពស់!

5. កុំ​ប្រកាន់​ឫក​ខ្ពស់​ពេក ឈប់​និយាយ​ព្រហើន​ទៅ

6. ដ្បិត​អ្នក​ដែល​វិនិច្ឆ័យ​ទោស​មិន​មែនមក​ពី​ខាង​កើត ឬ​ខាង​លិចហើយ​ក៏​មិន​មែន​មក​ពី​ខាង​ត្បូង ឬ​ខាង​ជើង​ដែរ

7. គឺ​ព្រះ‌ជាម្ចាស់​ទេ​តើដែល​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោសព្រះ‌អង្គ​ដាក់​ទោស​អ្នក​នេះហើយ​លើក‌លែង​ទោស​អ្នក​នោះ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 75