2. ព្រះអង្គមានព្រះបន្ទូលថា«ដល់គ្រាដែលយើងបានកំណត់ទុកយើងនឹងវិនិច្ឆ័យទោស ដោយយុត្តិធម៌!
3. ផែនដី និងអ្វីៗទាំងអស់ដែលរស់នៅលើផែនដីនឹងត្រូវរលាយក៏ប៉ុន្តែ យើងនឹងធ្វើឲ្យផែនដីនៅតែរឹងមាំ!»។ - សម្រាក
4. ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថាកុំអួតបំប៉ោងឲ្យសោះ!ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់!
5. កុំប្រកាន់ឫកខ្ពស់ពេក ឈប់និយាយព្រហើនទៅ
6. ដ្បិតអ្នកដែលវិនិច្ឆ័យទោសមិនមែនមកពីខាងកើត ឬខាងលិចហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ
7. គឺព្រះជាម្ចាស់ទេតើដែលជាចៅក្រមវិនិច្ឆ័យទោសព្រះអង្គដាក់ទោសអ្នកនេះហើយលើកលែងទោសអ្នកនោះ។
8. ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ដគឺពែងដែលមានពេញទៅដោយព្រះពិរោធពេលព្រះអង្គចាក់ពែងនោះទៅលើផែនដីមនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោសចៀសមិនផុតឡើយ។
9. រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីព្រះរបស់លោកយ៉ាកុបរហូតតទៅខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ។
10. ព្រះអង្គនឹងបំបាក់អំនួតរបស់មនុស្សពាលតែព្រះអង្គនឹងលើកមុខមនុស្សសុចរិតឡើង។