គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 74:5-16 Khmer Standard Version (KHSV)

5. ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​អ្នក​កាប់​ព្រៃដែល​លើក​ពូថៅ​របស់​ខ្លួន​ឡើង​កាប់​ដើម​ឈើ

6. គឺ​ពួក​គេ​បាន​យក​ពូថៅ និង​ញញួរមក​វាយ​កម្ទេច​ក្បាច់​រចនា​ទាំង​ប៉ុន្មាន។

7. គេ​បាន​ដុត​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ គេ​បាន​រំលំនិង​បន្ទាប​បន្ថោក​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។

8. ពួក​គេ​គិត​គ្នា​ថា«យើង​នឹង​បង្ក្រាប​សាសន៍​នេះ​ឲ្យ​រាបហើយ​ដុត​បំផ្លាញ​កន្លែង​សក្ការ‌បូជាទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​នេះ!»។

9. យើង​ខ្ញុំ​លែង​ឃើញ​អ្វី​ដែល​ជា​ទី​សម្គាល់របស់​ប្រជា‌ជាតិ​យើង​ខ្ញុំ​ទៀត​ហើយរីឯ​ព្យាការី​ក៏​លែង​មាន​ទៀត​ដែរ។ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ដឹង​ថាយើង​ខ្ញុំ​ត្រូវ​តែ​នៅ​ដូច្នេះ​ដល់​ពេល​ណា​ឡើយ។

10. ឱ​ព្រះ‌ជាម្ចាស់​អើយ តើ​ឲ្យ​បច្ចា‌មិត្តត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ​ដល់​ពេល​ណា?តើ​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថព្រះ‌នាម​ព្រះ‌អង្គ​ដល់​កាល​ណា​ទៀត?

11. ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គមិន​ព្រម​យាង​មក​ជួយ​យើង​ខ្ញុំហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ឱប​ដៃ​សំងំ​ស្ងៀម​ដូច្នេះ?

12. ព្រះ‌ជាម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្ររបស់​ទូលបង្គំ តាំង​ពី​ដើម​រៀង​មកព្រះ‌អង្គ​តែងតែ​សង្គ្រោះ​យើង​ខ្ញុំជា​ច្រើន​លើក​ច្រើន​សា​នៅ​ក្នុង​ស្រុក​នេះ។

13. ព្រះ‌អង្គ​បាន​បង្ក្រាប​សមុទ្រដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​វាយ​កម្ទេច​ក្បាល​នាគ​នៅ​ក្នុង​សមុទ្រ

14. ព្រះ‌អង្គ​បាន​វាយ​កម្ទេច​ក្បាល​ស្ដេច​ក្រពើហើយ​បោះ​វា​ទៅ​ឲ្យ​សត្វ​នានានៅ​វាល​រហោ‌ស្ថាន​ស៊ី​ជា​អាហារ។

15. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ផុសចេញ​ពី​ប្រភព​ទឹក​នានាហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ​ដែល​មិន​ចេះ​រីងប្រែ​ជា​រីង​ស្ងួត​ទៅ​វិញ។

16. ព្រះ‌អង្គ​ជា​ម្ចាស់​លើ​ថ្ងៃ ជា​ម្ចាស់​លើ​យប់ព្រះ‌អង្គ​បាន​បង្កើត​ព្រះ‌ច័ន្ទ និង​ព្រះ‌អាទិត្យ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 74