គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 74:10-21 Khmer Standard Version (KHSV)

10. ឱ​ព្រះ‌ជាម្ចាស់​អើយ តើ​ឲ្យ​បច្ចា‌មិត្តត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ​ដល់​ពេល​ណា?តើ​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថព្រះ‌នាម​ព្រះ‌អង្គ​ដល់​កាល​ណា​ទៀត?

11. ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គមិន​ព្រម​យាង​មក​ជួយ​យើង​ខ្ញុំហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ឱប​ដៃ​សំងំ​ស្ងៀម​ដូច្នេះ?

12. ព្រះ‌ជាម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្ររបស់​ទូលបង្គំ តាំង​ពី​ដើម​រៀង​មកព្រះ‌អង្គ​តែងតែ​សង្គ្រោះ​យើង​ខ្ញុំជា​ច្រើន​លើក​ច្រើន​សា​នៅ​ក្នុង​ស្រុក​នេះ។

13. ព្រះ‌អង្គ​បាន​បង្ក្រាប​សមុទ្រដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​វាយ​កម្ទេច​ក្បាល​នាគ​នៅ​ក្នុង​សមុទ្រ

14. ព្រះ‌អង្គ​បាន​វាយ​កម្ទេច​ក្បាល​ស្ដេច​ក្រពើហើយ​បោះ​វា​ទៅ​ឲ្យ​សត្វ​នានានៅ​វាល​រហោ‌ស្ថាន​ស៊ី​ជា​អាហារ។

15. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ផុសចេញ​ពី​ប្រភព​ទឹក​នានាហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ​ដែល​មិន​ចេះ​រីងប្រែ​ជា​រីង​ស្ងួត​ទៅ​វិញ។

16. ព្រះ‌អង្គ​ជា​ម្ចាស់​លើ​ថ្ងៃ ជា​ម្ចាស់​លើ​យប់ព្រះ‌អង្គ​បាន​បង្កើត​ព្រះ‌ច័ន្ទ និង​ព្រះ‌អាទិត្យ។

17. ព្រះ‌អង្គ​បាន​កំណត់​ព្រំ‌ដែន​រវាង​ទឹក និង​ដីព្រះ‌អង្គ​ក៏​បាន​បង្កើត​រដូវ​ប្រាំងនិង​រដូវ​វស្សា​ដែរ។

18. ឱ​ព្រះ‌អម្ចាស់​អើយសូម​កុំ​ភ្លេច​ឲ្យ​សោះ​ថាបច្ចា‌មិត្ត​បាន​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គសាសន៍​ល្ងី‌ល្ងើ​នោះ​បាន​ជេរប្រមាថ​ព្រះ‌នាម​ព្រះ‌អង្គ!។

19. សូម​កុំ​ប្រគល់​ជីវិត​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គដែល​កំពុង​តែ​អស់​សង្ឃឹម​នេះទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ដ៏​សាហាវសូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ​ដ៏​កំសត់​ទុគ៌តរបស់​ព្រះ‌អង្គ​ជា​រៀង​រហូត​ឡើយ។

20. សូម​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អង្គបាន​ចង​ជា​មួយ​យើង​ខ្ញុំ!ដ្បិត​ជន​រង​គ្រោះ​ដោយ‌សារ​អំពើ​ឃោរ‌ឃៅនាំ​គ្នា​រត់​ពួន​សព្វ​ទី​កន្លែង​ក្នុង​ទឹក​ដី​នេះ។

21. សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​គេ​ជិះ‌ជាន់ត្រូវ​អាម៉ាស់​មុខ​ទៀត​ឡើយតែ​សូម​ឲ្យ​ជន​ក្រីក្រ និង​ជន​ទុគ៌តអាច​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 74