គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 73:24-28 Khmer Standard Version (KHSV)

24. ព្រះ‌អង្គ​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ដើរតាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គហើយ​នៅ​ទី​បញ្ចប់ ព្រះ‌អង្គ​នឹង​ទទួល​ទូលបង្គំនៅ​ក្នុង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

25. នៅ​ស្ថាន​បរម‌សុខ ទូលបង្គំ​គ្មាន​ទី​ពឹង​ណាផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌អង្គ​ឡើយនៅ​លើ​ផែនដី បើ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំទូលបង្គំ​ក៏​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ដែរ។

26. រូប​កាយ និង​ចិត្ត​គំនិតរបស់​ទូលបង្គំ​ទន់​ខ្សោយ​ទៅៗក៏​ប៉ុន្តែ ព្រះ‌អង្គ​នៅ​តែ​ជា​បង្អែកនិង​ជា​ម្ចាស់​ជីវិត​ទូលបង្គំ រហូត​ត​ទៅ។

27. អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយពី​ព្រះ‌អង្គ​នឹង​ត្រូវ​អន្តរាយហើយ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នកដែល​ក្បត់​ព្រះ‌អង្គ​ត្រូវ​វិនាស​សូន្យ​ទៅ។

28. រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​មាន​សុភមង្គលតែ​នៅ​ពេល​ណា​ទូលបង្គំនៅ​ជា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះឱ​ព្រះ‌ជា‌អម្ចាស់​អើយទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយទូលបង្គំ​នឹង​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 73