គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 73:15-26 Khmer Standard Version (KHSV)

15. ប្រសិន​បើ​ទូលបង្គំ​សម្រេច​ចិត្ត​ធ្វើ​ដូច​ពួក​គេ​ដែរ​នោះទូលបង្គំ​មុខ​ជា​ក្បត់​បង‌ប្អូន​របស់​ទូលបង្គំដែល​ជា​បុត្រ​របស់​ព្រះ‌អង្គ​មិន​ខាន។

16. ទូលបង្គំ​ខិត‌ខំ​រិះគិត​ចង់​យល់​អំពី​បញ្ហា​នេះប៉ុន្តែ ពិបាក​យល់​ណាស់

17. រហូត​ទាល់​តែ​ទូលបង្គំ​ចូល​មក​ដល់ទី‌សក្ការៈ​របស់​ព្រះ‌ជាម្ចាស់ទើប​ទូលបង្គំ​យល់​ថា​ចុង​បញ្ចប់​របស់​មនុស្សអាក្រក់​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។

18. តាម​ពិត ព្រះ‌អង្គ​បាន​ដាក់​ពួក​គេនៅ​ជម្រាល​មួយ​ដ៏​រអិលព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ

19. ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះពួក​គេ​នឹង​វិនាស​បាត់​បង់ពួក​គេ​នឹង​ត្រូវ​អន្តរាយរលាយ​សូន្យ​ទៅ​យ៉ាង​រន្ធត់​បំផុត។

20. ព្រះ‌អម្ចាស់​អើយ ពេល​ព្រះ‌អង្គ​តើន​ឡើងព្រះ‌អង្គ​នឹង​រំលាយ​ពួក​គេ​ឲ្យ​វិនាស​បាត់​ទៅដូច​ការ​យល់​សប្ដិ។

21. ពេល​ទូលបង្គំ​ឆ្អែត​ចិត្តហើយ​ពេល​ទូលបង្គំ​ឈឺ​ចាប់​ក្នុង​ឱរា

22. នោះ​ទូលបង្គំ​បែរ​ទៅ​ជា​ល្ងី‌ល្ងើមិន​យល់​អ្វី​ទាំង​អស់ហើយ​ទូលបង្គំ​ក៏​ដូច​ជា​សត្វ​តិរច្ឆាននៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ដែរ។

23. ប៉ុន្តែ ទូលបង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ជា‌និច្ចព្រះ‌អង្គ​កាន់​ដៃ​ស្ដាំ​របស់​ទូលបង្គំ

24. ព្រះ‌អង្គ​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ដើរតាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គហើយ​នៅ​ទី​បញ្ចប់ ព្រះ‌អង្គ​នឹង​ទទួល​ទូលបង្គំនៅ​ក្នុង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

25. នៅ​ស្ថាន​បរម‌សុខ ទូលបង្គំ​គ្មាន​ទី​ពឹង​ណាផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌អង្គ​ឡើយនៅ​លើ​ផែនដី បើ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំទូលបង្គំ​ក៏​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ដែរ។

26. រូប​កាយ និង​ចិត្ត​គំនិតរបស់​ទូលបង្គំ​ទន់​ខ្សោយ​ទៅៗក៏​ប៉ុន្តែ ព្រះ‌អង្គ​នៅ​តែ​ជា​បង្អែកនិង​ជា​ម្ចាស់​ជីវិត​ទូលបង្គំ រហូត​ត​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 73