គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 73:1-15 Khmer Standard Version (KHSV)

1. ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មានព្រះ‌ហឫទ័យ​សប្បុរសចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែលនិង​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។

2. ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ហៀប​តែ​នឹង​ភ្លាត់​ជើងគឺ​នៅ​សល់​តែ​បន្តិច​ប៉ុណ្ណោះ ខ្ញុំ​មុខ​ជា​ដួល​មិន​ខាន

3. ព្រោះ​ខ្ញុំ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​ព្រហើនដោយ​ឃើញ​ជន​ពាល​ទាំង​នោះបាន​ចម្រុង‌ចម្រើន។

4. ក្នុង​មួយ​ជីវិត​របស់​ពួក​គេពួក​គេ​ហាក់​ដូច​ជា​គ្មាន​កង្វល់​អ្វី​សោះគេ​មាន​សាច់​មាន​ឈាម។

5. គេ​ពុំ​ដែល​ស្គាល់​ទុក្ខ​លំបាក​ដូច​មនុស្ស​ដទៃហើយ​ពុំ​ដែល​វេទនា​ដូច​មនុស្ស​ឯ​ទៀតៗ​ឡើយ។

6. ពួក​គេ​យក​អំនួត​មក​បង្ហាញ​ដូច​ជា​បុណ្យ​ស័ក្ដិហើយ​ពាក់​ចិត្ត​ឃោរ‌ឃៅដូច​ជា​សំលៀក‌បំពាក់។

7. គំនិត​អាក្រក់​ចាំង​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេគំនិត​អប្រិយ​របស់​ពួក​គេក៏​លេច​ចេញ​មក​យ៉ាង​ច្បាស់​ដែរ។

8. គេ​នាំ​គ្នា​សើច​ចំអក និង​ពោល​ពាក្យ​អាក្រក់ព្រម​ទាំង​និយាយ​ក្ដែងៗពី​ការ​សង្កត់‌សង្កិន​អ្នក​ដទៃ។

9. មាត់​របស់​គេ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ហើយ​អណ្ដាត​របស់​គេ​ឥត​សំចៃ​នរណា​ម្នាក់នៅ​លើ​ផែនដី​ឡើយ។

10. ហេតុ​នេះ សូម្បី​តែ​ប្រជា‌រាស្ដ្ររបស់​ព្រះ‌ជាម្ចាស់ ក៏​វង្វេង​ទៅ​តាម​ពួក​គេព្រម​ទាំង​ចូល​ចិត្ត​ស្ដាប់​ពាក្យ​សម្ដីរបស់​ពួក​គេ ដូច​ផឹក​ទឹក។

11. គេ​ពោល​ថា ព្រះ‌ជាម្ចាស់​ពុំ​ជ្រាប​អ្វី​ទាំង​អស់ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​ដឹង​អ្វី​សោះ​ឡើយ!

12. នេះ​ហើយ​មនុស្ស​ពាល!ពួក​គេ​បាន​សុខ​ជា‌និច្ចពួក​គេ​បាន​ចម្រុង‌ចម្រើន​រហូត!

13. រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ខំ​ប្រឹង​កាន់​ចិត្ត​បរិសុទ្ធហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​បាបតែ​ឥត​បាន​ផល​អ្វី​សោះ!

14. ដ្បិត​ទូលបង្គំ​កើត​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃទូលបង្គំ​ទទួល​ទារុណ‌កម្ម​រាល់​ព្រឹក។

15. ប្រសិន​បើ​ទូលបង្គំ​សម្រេច​ចិត្ត​ធ្វើ​ដូច​ពួក​គេ​ដែរ​នោះទូលបង្គំ​មុខ​ជា​ក្បត់​បង‌ប្អូន​របស់​ទូលបង្គំដែល​ជា​បុត្រ​របស់​ព្រះ‌អង្គ​មិន​ខាន។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 73