គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 71:9-21 Khmer Standard Version (KHSV)

9. សូម​កុំ​លះ‌បង់​ទូលបង្គំនៅ​គ្រា​ដែល​ទូលបង្គំ​មាន​វ័យ​ចាស់​ជរាសូម​កុំ​បោះ​បង់​ចោល​ទូលបង្គំនៅ​គ្រា​ដែល​កម្លាំង​ទូលបង្គំ​ចុះ​អោន​ថយ​នេះ​ឡើយ!

10. ដ្បិត​សត្រូវ​របស់​ទូលបង្គំ​កំពុងតែ​គិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំអស់​អ្នក​ដែល​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ទូលបង្គំកំពុង​តែ​ពិភាក្សា​គ្នា

11. គេ​ពោល​ថា: ព្រះ‌ជាម្ចាស់បាន​បោះ​បង់​ចោល​គាត់​ហើយ!ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក!គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ!

12. ឱ​ព្រះ‌ជាម្ចាស់​អើយសូម​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ!ឱ​ព្រះ​នៃ​ទូលបង្គំ​អើយសូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់!

13. សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ!សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ទូលបង្គំវេទនា ត្រូវ​បាត់​បង់​កិត្តិយស និង​បាក់​មុខ!

14. រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នៅ​តែ​មាន​សង្ឃឹម​ជា‌និច្ចទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គហើយ​សរសើរ​តម្កើង​ទៀត!

15. ជា​រៀង​រាល់​ថ្ងៃទូលបង្គំ​នឹង​ថ្លែង​រៀប​រាប់​អំពី​សេចក្ដី​សុចរិតនិង​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ដែល​មាន​ចំនួនដ៏​ច្រើន​ឥត​គណនា។

16. ព្រះ‌ជា‌អម្ចាស់​អើយ ដោយ‌សារ​ព្រះ‌អង្គ​ជួយទូលបង្គំ​នឹង​ចូល​មក​ក្នុង​ព្រះ‌ដំណាក់ទូលបង្គំ​នឹង​រំឭក​ពី​សេចក្ដី​សុចរិតរបស់​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ។

17. ព្រះ‌ជាម្ចាស់​អើយព្រះ‌អង្គ​បាន​ប្រៀន‌ប្រដៅ​ទូលបង្គំតាំង​ពី​ទូលបង្គំ​នៅ​ក្មេងរហូត​មក​ទល់​ពេល​នេះ ទូលបង្គំ​នៅ​តែ​ប្រកាសអំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ដដែល។

18. ឱ​ព្រះ‌ជាម្ចាស់​អើយឥឡូវ​នេះ ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយសូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយដើម្បី​ឲ្យ​ទូលបង្គំ​អាច​ប្រកាស​អំពី​ព្រះ‌ចេស្ដារបស់​ព្រះ‌អង្គ​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះនិង​ប្រកាស​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។

19. ព្រះ‌ជាម្ចាស់​អើយព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អង្គខ្ពស់​ពន់​ពេក​ណាស់ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជា​ច្រើនព្រះ‌ជាម្ចាស់​អើយគ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អង្គ​បាន​ឡើយ!

20. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំជួប​អាសន្ន​អន់‌ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើនក៏​ប៉ុន្តែ ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំមាន​ជីវិត​សា​ជា​ថ្មីព្រះ‌អង្គ​បាន​នាំ​ទូលបង្គំ​ឡើង​ពី​រណ្ដៅ​មក​វិញ។

21. ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំមាន​កិត្តិយស​កាន់​តែ​ខ្ពស់ព្រះ‌អង្គ​នឹង​សម្រាល​ទុក្ខ​ទូលបង្គំ​សា​ជា​ថ្មី។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 71