គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 71:1-17 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​អើយទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយសូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!

2. ដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សុចរិតសូម​រំដោះ​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាពសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំសូម​សង្គ្រោះ​ទូលបង្គំ​ផង!

3. សូម​ព្រះ‌អង្គ​ធ្វើ​ជា​ថ្ម‌ដា សម្រាប់​ទូលបង្គំ​ជ្រក​កោនព្រះ‌អង្គ​បង្គាប់​ឲ្យ​ទូលបង្គំមក​រក​ថ្ម‌ដា​នេះ​ជា‌និច្ច ដើម្បី​ឲ្យ​បាន​រួច​ជីវិតដ្បិត​ព្រះ‌អង្គ​ពិត​ជា​ថ្ម‌ដានិង​ជា​កំពែង​ការពារ​ទូលបង្គំ​មែន!

4. ឱ​ព្រះ​នៃ​ទូលបង្គំ​អើយសូម​ជួយ​ទូលបង្គំ​ឲ្យ​គេច​ផុតពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ព្រម​ទាំង​គេច​ផុត​ពី​កណ្ដាប់​ដៃរបស់​មនុស្ស​ទុច្ចរិត និង​មនុស្ស​កំណាច!

5. ឱ​ព្រះ‌ជា‌អម្ចាស់​អើយព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំទូលបង្គំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​តាំង​ពី​ក្មេង​មក!

6. ទូលបង្គំ​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយគឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​យកទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​ឥត​ឈប់​ឈរ!

7. មនុស្ស​ជា​ច្រើន​យល់​ថា​ព្រះ‌អង្គបាន​ដាក់​បណ្ដាសា​ទូលបង្គំក៏​ប៉ុន្តែ តាម​ពិត ព្រះ‌អង្គ​ជា​ជម្រកដ៏​រឹង‌មាំ​របស់​ទូលបង្គំ។

8. សូម​ឲ្យ​ទូលបង្គំ​ពោល​ពាក្យសរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ចទូលបង្គំ​ចង់​លើក​តម្កើង​សិរី‌រុងរឿងរបស់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ!

9. សូម​កុំ​លះ‌បង់​ទូលបង្គំនៅ​គ្រា​ដែល​ទូលបង្គំ​មាន​វ័យ​ចាស់​ជរាសូម​កុំ​បោះ​បង់​ចោល​ទូលបង្គំនៅ​គ្រា​ដែល​កម្លាំង​ទូលបង្គំ​ចុះ​អោន​ថយ​នេះ​ឡើយ!

10. ដ្បិត​សត្រូវ​របស់​ទូលបង្គំ​កំពុងតែ​គិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំអស់​អ្នក​ដែល​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ទូលបង្គំកំពុង​តែ​ពិភាក្សា​គ្នា

11. គេ​ពោល​ថា: ព្រះ‌ជាម្ចាស់បាន​បោះ​បង់​ចោល​គាត់​ហើយ!ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក!គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ!

12. ឱ​ព្រះ‌ជាម្ចាស់​អើយសូម​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ!ឱ​ព្រះ​នៃ​ទូលបង្គំ​អើយសូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់!

13. សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ!សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ទូលបង្គំវេទនា ត្រូវ​បាត់​បង់​កិត្តិយស និង​បាក់​មុខ!

14. រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នៅ​តែ​មាន​សង្ឃឹម​ជា‌និច្ចទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គហើយ​សរសើរ​តម្កើង​ទៀត!

15. ជា​រៀង​រាល់​ថ្ងៃទូលបង្គំ​នឹង​ថ្លែង​រៀប​រាប់​អំពី​សេចក្ដី​សុចរិតនិង​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ដែល​មាន​ចំនួនដ៏​ច្រើន​ឥត​គណនា។

16. ព្រះ‌ជា‌អម្ចាស់​អើយ ដោយ‌សារ​ព្រះ‌អង្គ​ជួយទូលបង្គំ​នឹង​ចូល​មក​ក្នុង​ព្រះ‌ដំណាក់ទូលបង្គំ​នឹង​រំឭក​ពី​សេចក្ដី​សុចរិតរបស់​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ។

17. ព្រះ‌ជាម្ចាស់​អើយព្រះ‌អង្គ​បាន​ប្រៀន‌ប្រដៅ​ទូលបង្គំតាំង​ពី​ទូលបង្គំ​នៅ​ក្មេងរហូត​មក​ទល់​ពេល​នេះ ទូលបង្គំ​នៅ​តែ​ប្រកាសអំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ដដែល។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 71