1. ឱព្រះជាម្ចាស់អើយសូមយាងមករំដោះទូលបង្គំផង! ព្រះអម្ចាស់អើយសូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!
2. សូមឲ្យអស់អ្នកដែលប៉ុនប៉ងព្យាបាទជីវិតទូលបង្គំត្រូវអាប់អោន និងអាម៉ាស់មុខ!សូមឲ្យអស់អ្នកដែលចង់ធ្វើឲ្យទូលបង្គំវេទនា ត្រូវដកខ្លួនថយ និងបាក់មុខ!
3. សូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំត្រូវបរាជ័យ ទាំងបាត់បង់កិត្តិយស!
4. រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញសូមឲ្យគេបានសប្បាយរីករាយរួមជាមួយព្រះអង្គសូមឲ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះរបស់ព្រះអង្គអាចថ្លែងឥតឈប់ឈរថា«សូមលើកតម្កើងព្រះជាម្ចាស់!»
5. ឱព្រះជាម្ចាស់អើយទូលបង្គំជាមនុស្សកំសត់ទុគ៌តសូមប្រោសប្រណីដល់ទូលបង្គំផង!ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំឱព្រះអម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!