គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 7:7-17 Khmer Standard Version (KHSV)

7. សូម​ឲ្យ​ប្រជា‌ជាតិ​នានានាំ​គ្នា​មក​ចោម‌រោម​ជុំ‌វិញ​ព្រះ‌អង្គ!សូម​ទ្រង់​គ្រប់‌គ្រង​លើ​ពួក​គេ​ទាំង​អស់​គ្នា

8. ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ប្រជា‌រាស្ដ្រ​ទាំង​អស់ ព្រះ‌អម្ចាស់​អើយសូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផងដ្បិត​ទូលបង្គំ​សុចរិត ហើយ​ក៏​ទៀង​ត្រង់​ដែរ!

9. សូម​បញ្ឈប់​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិតហើយ​ជួយ​មនុស្ស​សុចរិតឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង!ព្រះ​ដ៏​សុចរិត​អើយព្រះ‌អង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស!

10. ព្រះ‌ជាម្ចាស់​ជា​ខែល​ការពារ​ខ្ញុំព្រះ‌អង្គ​សង្គ្រោះ​អស់​អ្នកដែល​មាន​ចិត្ត​ទៀង​ត្រង់។

11. ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិតព្រះ‌អង្គ​តែងតែ​ប្រឆាំង​នឹង​អំពើ​អាក្រក់ជា​រៀង​រាល់​ថ្ងៃ។

12. មនុស្ស​អាក្រក់​មិន​ដូរ​គំនិត​ទេគេនឹង​សំលៀង​មុខ​ដាវហើយ​យឹត​ធ្នូ​ប្រុង​ប្រៀប​បាញ់។

13. គេ​នឹង​រៀបចំ​អាវុធ​ដើម្បី​ប្រហារ​អ្នក​ដទៃព្រម​ទាំង​ត្រៀម​ព្រួញ​ភ្លើង​ចាំ​ជា​ស្រេច​ផង។

14. អ្នក​ណា​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ទុច្ចរិតហើយ​រិះគិត​ពី​អំពើ​ឧក្រិដ្ឋអ្នក​នោះ​នឹង​បង្កើត​បាន​ការ​បោក​បញ្ឆោត។

15. អ្នក​ណា​ជីក​រណ្ដៅ​កាន់​តែ​ជ្រៅ​ទៅៗអ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅដែល​ខ្លួន​ជីក​នោះ​ជា​មិន​ខាន។

16. អំពើ​ទុច្ចរិត​ដែល​គេ​ប្រព្រឹត្តនឹង​ធ្លាក់​មក​លើ​ក្បាល​គេ​វិញអំពើ​ឃោរ‌ឃៅ​របស់​គេក៏​នឹង​ធ្លាក់​មក​លើ​លលាដ៍​ក្បាល​គេ​វិញ​ដែរ។

17. ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ព្រោះ​ព្រះ‌អង្គ​សុចរិតខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 7