គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 7:1-9 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ!ទូលបង្គំ​សូម​យក​ព្រះ‌អង្គ​ធ្វើ​ជា​ទី​ពឹង​ជ្រកសូម​សង្គ្រោះ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំឲ្យ​រួច​ផុត​ពី​អស់​អ្នកដែល​បៀត‌បៀន​ទូលបង្គំ​ផង

2. ក្រែង​លោ​គេ​ហែក​ទូលបង្គំដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។

3. ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ!ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​គេ​ថាប្រសិន​បើ​ដៃ​ទូលបង្គំ​ប្រឡាក់​ទៅ​ដោយ​អំពើ​ទុច្ចរិត

4. ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់តប​ស្នង​នឹង​មិត្ត‌ភក្ដិ​ទូលបង្គំ ឬ​ប្រសិន​បើ​ទូលបង្គំរឹប​អូស​យក​ទ្រព្យ​ដោយ​ឥត​ហេតុ​ផលពី​អ្នក​ដែល​ជំទាស់​នឹង​ទូលបង្គំ​មែន​នោះ

5. សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់និង​ប្រហារ​ទូលបង្គំ​ទៅ​ចុះឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ​នៅ​នឹង​ដីនិង​ឲ្យ​គេ​យក​កិត្តិយស​របស់​ទូលបង្គំទៅ​ទម្លាក់​ក្នុង​ភក់​ជ្រាំ​ចុះ!។ - សម្រាក

6. ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើងសូម​ទ្រង់​ព្រះ‌ពិរោធ​តប​នឹង​អំពើ​ឃោរ‌ឃៅរបស់​បច្ចា‌មិត្ត​ទូលបង្គំសូម​ជួយ​ការពារ​ទូលបង្គំ​ផងដ្បិត​ព្រះ‌អង្គហ្នឹង​ហើយដែល​បាន​តែង‌តាំង​ច្បាប់​ឡើង។

7. សូម​ឲ្យ​ប្រជា‌ជាតិ​នានានាំ​គ្នា​មក​ចោម‌រោម​ជុំ‌វិញ​ព្រះ‌អង្គ!សូម​ទ្រង់​គ្រប់‌គ្រង​លើ​ពួក​គេ​ទាំង​អស់​គ្នា

8. ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ប្រជា‌រាស្ដ្រ​ទាំង​អស់ ព្រះ‌អម្ចាស់​អើយសូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផងដ្បិត​ទូលបង្គំ​សុចរិត ហើយ​ក៏​ទៀង​ត្រង់​ដែរ!

9. សូម​បញ្ឈប់​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិតហើយ​ជួយ​មនុស្ស​សុចរិតឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង!ព្រះ​ដ៏​សុចរិត​អើយព្រះ‌អង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 7