គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 69:20-36 Khmer Standard Version (KHSV)

20. ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យទូលបង្គំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រាទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូលបង្គំតែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ!ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំតែ​រក​មិន​បាន​ឡើយ!

21. ពួក​គេ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុងម្ហូប​អាហារ​របស់​ទូលបង្គំហើយ​នៅ​ពេល​ទូលបង្គំ​ស្រេក​ទឹកគេ​បែរ​ជា​យក​ទឹក​ខ្មេះមក​ឲ្យ​ទូលបង្គំ​ទៅ​វិញ។

22. សូម​ឲ្យ​តុ និង​ពិធី​ជប់‌លៀងដ៏​សក្ការៈ​របស់​ពួក​គេក្លាយ​ទៅ​ជា​អន្ទាក់​នាំ​ពួក​គេ​ឲ្យ​វិនាស!

23. សូម​ឲ្យ​ភ្នែក​របស់​គេ​ត្រឡប់ទៅ​ជា​ងងឹត​មើល​អ្វី​លែង​ឃើញហើយ​សូម​ឲ្យ​គេ​កោង​ខ្នង​រហូត​ត​ទៅ!

24. សូម​ព្រះ‌អង្គ​ធ្វើ​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ហើយ​សូម​ធ្វើ​ទារុណ‌កម្ម​ពួក​គេឥត​ត្រា​ប្រណី​ឡើយ។

25. សូម​ឲ្យ​លំ‌នៅ​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំហើយ​សូម​កុំ​ឲ្យ​មាន​នរណា​រស់​នៅក្នុង​ផ្ទះ​របស់​ពួក​គេ​ទៀត​ឡើយ!

26. ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នកដែល​ព្រះ‌អង្គ​បាន​ដាក់​ទោស​រួច​ហើយពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​វាយឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។

27. សូម​ព្រះ‌អង្គ​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​ពួក​គេសូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ​ឡើយ!

28. សូម​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​បញ្ជី​ជីវិតសូម​កុំ​រាប់​ពួក​គេ​ចូល​ទៅក្នុង​ចំណោម​មនុស្ស​ឲ្យ​សោះ។

29. ចំពោះ​ទូលបង្គំ ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌តនិង​ឈឺ​ចុក​ចាប់ ឱ​ព្រះ‌ជាម្ចាស់​អើយ!សូម​សង្គ្រោះ​ទូលបង្គំសូម​លើក​ទូលបង្គំ​ឡើង​វិញ​ផង។

30. ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើងព្រះ‌នាម​ព្រះ‌ជាម្ចាស់ខ្ញុំ​នឹង​ប្រកាស​អំពី​ភាព​ថ្កុំ‌ថ្កើងរុងរឿង​របស់​ព្រះ‌អង្គ ទាំង​កោត​សរសើរ។

31. ការ​លើក​តម្កើង​បែប​នេះគាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ជាង​ការ​ថ្វាយ​គោ​ឈ្មោលឬ​ថ្វាយ​គោ​ឡើង​ក​ទៅ​ទៀត។

32. ពេល​មនុស្ស​ទុគ៌ត​ឃើញ​ព្រះ‌អង្គ​រំដោះ​ខ្ញុំ​ដូច្នេះគេ​នឹង​មាន​អំណរ​សប្បាយ។អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌ជាម្ចាស់​អើយសូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង!

33. ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់ពាក្យ​របស់​មនុស្ស​កំសត់​ទុគ៌តហើយ​នៅ​ពេល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គជាប់​ឃុំ‌ឃាំង ព្រះ‌អង្គ​មិន​បំភ្លេច​គេ​ឡើយ។

34. សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដីសរសើរ​តម្កើង​ព្រះ‌អង្គហើយ​សូម​ឲ្យ​សមុទ្រ​ទាំង‌ឡាយនិង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រសរសើរ​តម្កើង​ព្រះ‌អង្គ​ដែរ

35. ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូនព្រះ‌អង្គ​នឹង​សង់​ក្រុង​ទាំង‌ឡាយនៅ​ស្រុក​យូដា​ឡើង​វិញប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុកហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។

36. ពូជ‌ពង្ស​អ្នក​បម្រើ​របស់​ព្រះ‌អង្គនឹង​ទទួល​ទឹក​ដី​ជា​មត៌កហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គនឹង​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 69