គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 68:9-18 Khmer Standard Version (KHSV)

9. ឱ​ព្រះ‌ជាម្ចាស់​អើយ!ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ភ្លៀង​ដ៏​ត្រជាក់‌ត្រជុំមក​លើ​ទឹក​ដី​ដ៏​ហួត‌ហែង​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គបាន​រស់​រាន​ឡើង​វិញ។

10. ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​តាំង​ទី​លំ‌នៅលើ​ទឹក​ដី​នោះដោយ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរសចំពោះ​ពួក​គេ​ដែល​ជា​ជន​កំសត់​ទុគ៌ត។

11. ពេល​ព្រះ‌អម្ចាស់​ចេញ​បញ្ជាពួក​ស្ត្រី​ដែល​ប្រៀប​បាន​នឹង​កង‌ទ័ព​មួយ​យ៉ាង​ធំនាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង​ថា:

12. ស្ដេច​នានា​បាក់​ទ័ព​រត់ទៅ​ជា​មួយ​ពល​ទាហាន​របស់​ខ្លួន។ស្ត្រីៗ​ដែល​នៅ​ក្នុង​ផ្ទះ​នាំ​គ្នា​ចែក​ជយ‌ភ័ណ្ឌ។

13. រីឯ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នានៅ​សម្រាក​ក្នុង​ជំរំ​ដូច្នេះ​ទៅ​វិញ?មើល៍! សូម្បី​តែ​សត្វ​ព្រាប​ក៏​មាន​ប្រាក់ជាប់​ពេញ​ស្លាប​វា​ដែរហើយ​រោម​វា​ចាំង​ចែង​ទៅ​ដោយ​មាស។

14. នៅ​ពេល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតធ្វើ​ឲ្យ​ស្ដេច​នានា​បាក់​ទ័ពនោះ​ក៏​មាន​ព្រឹល​ធ្លាក់​មក​លើ​ភ្នំ​សាល‌ម៉ូន​ដែរ។

15. ភ្នំ​បាសាន​ជា​ភ្នំ​ដ៏​សក្ការៈ​មួយភ្នំ​បាសាន​ជា​ភ្នំ​ដែល​មាន​កំពូល​យ៉ាង​ច្រើន។

16. ហេតុ​អ្វី​បាន​ជា​ភ្នំ​ដែល​មាន​កំពូល​ច្រើនច្រណែន​នឹង​ភ្នំ​ដែល​ព្រះ‌ជាម្ចាស់​ជ្រើស​រើសសម្រាប់​គង់​នៅ?ពិត​មែន​ហើយ ព្រះ‌អម្ចាស់​នឹង​គង់​នៅ​លើ​ភ្នំ​នេះ​រហូត​ត​ទៅ។

17. ទ័ព​សេះ​របស់​ព្រះ‌ជាម្ចាស់មាន​ចំនួន​រាប់​លាន​រាប់​កោដិព្រះ‌អង្គ​គង់​ជា​មួយ​ពួក​គេ​នៅ​ភ្នំ​ស៊ីណៃជា​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ។

18. ព្រះ‌អង្គ​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ទាំង​នាំ​អ្នក​ទោស​ទៅ​ជា​មួយព្រះ‌អង្គ​បាន​ទទួល​តង្វាយ​ផ្សេងៗ​ពី​មនុស្ស​លោកសូម្បី​តែ​មនុស្ស​ប្រឆាំង​នឹង​ព្រះ‌អង្គក៏​ព្រះ‌អង្គ​ទទួល​ពី​គេ​ដែរហើយ​ព្រះ‌ជា‌អម្ចាស់​គង់​នៅ​ទី​នោះ!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 68