គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 68:1-13 Khmer Standard Version (KHSV)

1. ពេល​ព្រះ‌ជាម្ចាស់​ក្រោក​ឡើងខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​បាក់​ទ័ពហើយ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គនឹង​នាំ​គ្នា​រត់​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។

2. ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ពួក​គេរលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែងហើយ​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យបាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដូច​ក្រមួន​ត្រូវ​ថ្ងៃ។

3. រីឯ​មនុស្ស​សុចរិត​វិញ​នឹង​បាន​រីក‌រាយគេ​នឹង​អរ​សប្បាយ​ឥត​ឧបមានៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

4. ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍!ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមានៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ!

5. ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ*ព្រះ‌អង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រាព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​មេម៉ាយ។

6. ព្រះ‌ជាម្ចាស់​ប្រទាន​គ្រួសារឲ្យ​មនុស្ស​ឯកោព្រះ‌អង្គ​នាំ​អ្នក​ជាប់​ឃុំ‌ឃាំងឲ្យ​មាន​សេរី‌ភាព​ពេញ​ទីរីឯ​ជន​បះ‌បោរ​វិញគេ​នឹង​ទៅ​រស់​នៅ​ក្នុង​ទី​ហួត‌ហែង។

7. បពិត្រ​ព្រះ‌ជាម្ចាស់ពេល​ព្រះ‌អង្គ​នាំ​មុខ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គពេល​ព្រះ‌អង្គ​យាង​នៅ​វាល​រហោ‌ស្ថាន - សម្រាក

8. ផែនដី​រញ្ជួយ ផ្ទៃ​មេឃ​ក៏​បង្អុរ​ភ្លៀងចុះ​មក​យ៉ាង​ខ្លាំង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ជា​ព្រះ​របស់​អ៊ីស្រា‌អែលដូច​គ្រា​នៅ​ភ្នំ​ស៊ីណៃ​ដែរ។

9. ឱ​ព្រះ‌ជាម្ចាស់​អើយ!ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ភ្លៀង​ដ៏​ត្រជាក់‌ត្រជុំមក​លើ​ទឹក​ដី​ដ៏​ហួត‌ហែង​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គបាន​រស់​រាន​ឡើង​វិញ។

10. ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​តាំង​ទី​លំ‌នៅលើ​ទឹក​ដី​នោះដោយ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរសចំពោះ​ពួក​គេ​ដែល​ជា​ជន​កំសត់​ទុគ៌ត។

11. ពេល​ព្រះ‌អម្ចាស់​ចេញ​បញ្ជាពួក​ស្ត្រី​ដែល​ប្រៀប​បាន​នឹង​កង‌ទ័ព​មួយ​យ៉ាង​ធំនាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង​ថា:

12. ស្ដេច​នានា​បាក់​ទ័ព​រត់ទៅ​ជា​មួយ​ពល​ទាហាន​របស់​ខ្លួន។ស្ត្រីៗ​ដែល​នៅ​ក្នុង​ផ្ទះ​នាំ​គ្នា​ចែក​ជយ‌ភ័ណ្ឌ។

13. រីឯ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នានៅ​សម្រាក​ក្នុង​ជំរំ​ដូច្នេះ​ទៅ​វិញ?មើល៍! សូម្បី​តែ​សត្វ​ព្រាប​ក៏​មាន​ប្រាក់ជាប់​ពេញ​ស្លាប​វា​ដែរហើយ​រោម​វា​ចាំង​ចែង​ទៅ​ដោយ​មាស។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 68