គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 67:1-7 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌ជាម្ចាស់​អើយសូម​ប្រណី​សន្ដោស​យើង​ខ្ញុំសូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំសូម​ទត​មក​យើង​ខ្ញុំ​ដោយព្រះ‌ហឫទ័យ​សប្បុរស​ផង! - សម្រាក

2. ដូច្នេះ មនុស្ស​នៅ​លើ​ផែនដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ឡាយគេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!

3. ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​ប្រជា‌ជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គសូម​ឲ្យ​ប្រជា‌ជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!

4. មហា‌ជន​នាំ​គ្នា​សប្បាយ​រីក‌រាយនាំ​គ្នា​ស្រែក​ជយ‌ឃោសដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​នានាដោយ​យុត្តិធម៌ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែនដី។ - សម្រាក

5. ឱ​ព្រះ‌ជាម្ចាស់​អើយសូម​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គសូម​ឲ្យ​ប្រជា‌ជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!

6. ផែនដី​បាន​បង្កើត​ភោគ‌ផលព្រោះ​ព្រះ‌ជាម្ចាស់ជា​ព្រះ​នៃ​យើង​បាន​ប្រទាន​ពរ​ឲ្យ​យើង។

7. សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឲ្យ​យើងសូម​ឲ្យ​ប្រជា‌ជន​ទាំង​ប៉ុន្មានដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដីគោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 67