គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 66:6-13 Khmer Standard Version (KHSV)

6. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីងទៅ​ជា​ដី​គោក ដើម្បី​ឲ្យ​ប្រជា‌ជន​ដើរ​ឆ្លង។ដោយ​ព្រះ‌អង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ​នោះយើង​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

7. ព្រះ‌អង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ចដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គព្រះ‌អង្គ​ពិនិត្យ​មើល​ប្រជា‌ជាតិ​ទាំង‌ឡាយដើម្បី​កុំ​ឲ្យ​ពួក​បះ‌បោរអាច​ក្រោក​ឡើង​បាន​ឡើយ! - សម្រាក

8. ប្រជា‌ជន​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​នៃ​យើងចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌អង្គ!

9. ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​ជីវិតហើយ​ព្រះ‌អង្គ​មិន​បណ្ដោយឲ្យ​យើង​ភ្លាត់​ដួល​ឡើយ។

10. ឱ​ព្រះ‌ជាម្ចាស់​អើយ!ព្រះ‌អង្គ​បាន​ល្បង‌ល​មើល​ចិត្ត​យើង​ខ្ញុំព្រះ‌អង្គ​បាន​លត់‌ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។

11. ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​នឹង​ទុក្ខ​លំបាកព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ដែរ។

12. ព្រះ‌អង្គ​បណ្ដោយ​ឲ្យ​សត្រូវបំបោល​សេះ​ពី​លើ​ក្បាល​យើង​ខ្ញុំយើង​ខ្ញុំ​បាន​ឆ្លង​កាត់​ភ្លើង ឆ្លង​កាត់​ទឹកប៉ុន្តែ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ចេញ​រួចហើយ​ប្រទាន​ឲ្យ​យើង​ខ្ញុំបាន​សម្បូណ៌​ហូរ‌ហៀរ។

13. ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គទាំង​នាំ​តង្វាយ​ដុត​យក​មក​ថ្វាយ​ព្រះ‌អង្គដូច​ទូលបង្គំ​បាន​សន្យា

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 66