គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 66:11-16 Khmer Standard Version (KHSV)

11. ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​នឹង​ទុក្ខ​លំបាកព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ដែរ។

12. ព្រះ‌អង្គ​បណ្ដោយ​ឲ្យ​សត្រូវបំបោល​សេះ​ពី​លើ​ក្បាល​យើង​ខ្ញុំយើង​ខ្ញុំ​បាន​ឆ្លង​កាត់​ភ្លើង ឆ្លង​កាត់​ទឹកប៉ុន្តែ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ចេញ​រួចហើយ​ប្រទាន​ឲ្យ​យើង​ខ្ញុំបាន​សម្បូណ៌​ហូរ‌ហៀរ។

13. ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គទាំង​នាំ​តង្វាយ​ដុត​យក​មក​ថ្វាយ​ព្រះ‌អង្គដូច​ទូលបង្គំ​បាន​សន្យា

14. គឺ​ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំបាន​ទូល​ព្រះ‌អង្គ នៅ​ពេល​មាន​អាសន្ន។

15. ទូលបង្គំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោលគោ​ឈ្មោល និង​ចៀម​ឈ្មោលមក​ថ្វាយ​ជា​តង្វាយហើយ​ក្លិន​នៃ​យញ្ញ‌បូជា​នេះ​សាយ‌ភាយឡើង​ទៅ​កាន់​ព្រះ‌អង្គ។ - សម្រាក

16. អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាចព្រះ‌ជាម្ចាស់​អើយ សូម​អញ្ជើញ​មក​ស្ដាប់ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​ខ្ញុំ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 66