គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 66:1-9 Khmer Standard Version (KHSV)

1. ប្រជា‌ជន​នៅ​ផែនដី​ទាំង​មូល​អើយចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោសថ្វាយ​ព្រះ‌ជាម្ចាស់!

2. ចូរ​ស្មូត្រ​ទំនុក‌តម្កើងថ្វាយ​សិរី‌រុងរឿង​ព្រះ‌នាម​ព្រះ‌អង្គចូរ​នាំ​គ្នា​សរសើរលើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ!

3. ចូរ​ទូល​ព្រះ‌អង្គ​ថា: ព្រះ‌ជាម្ចាស់​អើយស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គគួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់!ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​នាំ​គ្នា​លុត​ក្រាបដោយ​ឃើញ​ព្រះ‌ចេស្ដា​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ។

4. មនុស្ស‌ម្នា​នៅ​ផែនដី​ទាំង​មូលក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គហើយ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ព្រះ‌អង្គគេ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គ។ - សម្រាក

5. ចូរ​នាំ​គ្នា​មក​រំពៃ​មើល​ស្នា​ព្រះ‌ហស្ដរបស់​ព្រះ‌ជាម្ចាស់!កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើ​ចំពោះ​មនុស្ស​លោកគួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។

6. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីងទៅ​ជា​ដី​គោក ដើម្បី​ឲ្យ​ប្រជា‌ជន​ដើរ​ឆ្លង។ដោយ​ព្រះ‌អង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ​នោះយើង​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

7. ព្រះ‌អង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ចដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គព្រះ‌អង្គ​ពិនិត្យ​មើល​ប្រជា‌ជាតិ​ទាំង‌ឡាយដើម្បី​កុំ​ឲ្យ​ពួក​បះ‌បោរអាច​ក្រោក​ឡើង​បាន​ឡើយ! - សម្រាក

8. ប្រជា‌ជន​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​នៃ​យើងចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌អង្គ!

9. ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​ជីវិតហើយ​ព្រះ‌អង្គ​មិន​បណ្ដោយឲ្យ​យើង​ភ្លាត់​ដួល​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 66