គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 65:2-13 Khmer Standard Version (KHSV)

2. ព្រះ‌អង្គ​តែងតែ​ស្ដាប់​ពាក្យ​ទូល‌អង្វររបស់​មនុស្ស​លោក​ជា‌និច្ចពួក​គេនឹង​មក​រក​ព្រះ‌អង្គ​ទាំង​អស់​គ្នា។

3. កំហុស​របស់​ទូលបង្គំ​ធ្ងន់‌ធ្ងរ​ណាស់មាន​តែ​ព្រះ‌អង្គ​ទេដែល​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​បាន។

4. មាន​សុភមង្គល​ហើយ​អស់​អ្នកដែល​ព្រះ‌អង្គ​ជ្រើស​រើសហើយ​នាំ​ចូល​មក​រស់​នៅ​ក្នុង​ទី‌សក្ការៈរបស់​ព្រះ‌អង្គ។យើង​ខ្ញុំ​នឹង​ស្កប់​ចិត្ត​ដោយ​បាន​ទទួល​ព្រះ‌ពរនៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គគឺ​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

5. ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​យើង​ខ្ញុំ​អើយព្រះ‌អង្គ​ប្រកប​ដោយ​សេចក្ដី​សុចរិតព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំដោយ​សម្តែង​ឫទ្ធិ‌បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាចប្រជា‌ជន​នានា​ដែល​រស់​នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាលនៃ​ផែនដី និង​នៅ​ខាង​នាយ​សមុទ្រនឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ!

6. ព្រះ‌អង្គ​បាន​ពង្រឹង​ភ្នំ​ទាំង‌ឡាយ​ឲ្យ​រឹង‌មាំដោយ‌សារ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គព្រះ‌អង្គ​ប្រកប​ទៅ​ដោយ​ឫទ្ធា‌នុភាព។

7. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សន្ធឹក​រលក​សមុទ្រដ៏​គគ្រឹក‌គគ្រេង​បាន​ស្ងប់‌ឈឹងព្រះ‌អង្គ​ក៏​បាន​ធ្វើ​ឲ្យ​សំឡេងដ៏​អឺង‌កង​របស់​ប្រជា‌ជនទាំង‌ឡាយ​បាន​ស្ងប់​ស្ងៀម​ដែរ។

8. អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាលនៃ​ផែនដី​នឹង​នាំ​គ្នា​ស្ញែង​ខ្លាចដោយ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជនដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិចមាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។

9. ព្រះ‌អង្គ​ថែ​ទាំ​ផែនដីដោយ​ប្រទាន​ឲ្យ​ផែនដី​មាន​ទឹក​ដ៏​បរិបូណ៌ព្រះ‌អង្គ​ប្រទាន​ឲ្យ​ផែនដី​មាន​ភោគ‌ផលដ៏​សម្បូណ៌​ហូរ‌ហៀរជ្រលង​ដង​អូ​របស់​ព្រះ‌អង្គមាន​ពោរ‌ពេញ​ទៅ​ដោយ​ទឹកព្រះ‌អង្គ​ប្រទាន​ស្រូវ​ឲ្យ​មនុស្ស​លោកដោយ​រៀបចំ​ដូច​ត​ទៅ​នេះ

10. គឺ​ព្រះ‌អង្គ​ស្រោច​ស្រព​ស្រែ​ចម្ការព្រះ‌អង្គ​ធ្វើ​ឲ្យ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ភ្លៀងដក់​នៅ​តាម​វាល​ស្រែហើយ​ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជទាំង‌ឡាយ​ដុះ​ឡើង។

11. នៅ​រដូវ​ចម្រូត ព្រះ‌អង្គ​ប្រទាន​ស្រូវដែល​ជា​ព្រះ‌អំណោយ​ទាន​ដ៏​សប្បុរស​បំផុត។ទី​ណា​ដែល​ព្រះ‌អង្គ​យាង​ទៅទី​នោះ​មាន​ភោគ‌ផល​ដ៏​ហូរ‌ហៀរ។

12. រីឯ​នៅ​វាល​រហោ‌ស្ថាន ក៏​មាន​ស្មៅ​ដ៏​បរិបូណ៌ហើយ​នៅ​តាម​ភ្នំ​នានាក៏​មាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ​ដែរ។

13. វាល​ស្មៅ​ពោរ‌ពេញ​ទៅ​ដោយ​ហ្វូង​ចៀមជ្រលង​ភ្នំ​ពោរ‌ពេញ​ទៅ​ដោយ​ស្រូវអ្វីៗ​សព្វ​សារពើ​បន្លឺ​សំឡេង​ច្រៀង​ឡើងដោយ​អំណរ​ដ៏​លើស‌លប់!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 65