គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 63:4-11 Khmer Standard Version (KHSV)

4. ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អង្គអស់​មួយ​ជីវិត​ទូលបង្គំហើយ​ទូលបង្គំ​នឹង​លើក​ដៃ​ឡើងថ្វាយ‌បង្គំ​ព្រះ‌នាម​ព្រះ‌អង្គ។

5. ទូលបង្គំ​នឹង​បាន​សប្បាយ មាន​សុខ‌ដុម‌រមនាហើយ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើងច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ។

6. ពេល​ទូលបង្គំ​ចូល​ដំណេកទូលបង្គំ​នឹក​ដល់​ព្រះ‌អង្គហើយ​ពេញ​មួយ​យប់ ទូលបង្គំ​រិះគិត​អំពី​ព្រះ‌អង្គ

7. ដ្បិត​ព្រះ‌អង្គ​ជួយ​ទូលបង្គំទូលបង្គំ​ច្រៀង​យ៉ាង​សប្បាយក្រោម​ម្លប់​បារមី​ព្រះ‌អង្គ។

8. ចិត្ត​គំនិត​ទូលបង្គំនៅ​ជាប់​ជំពាក់​នឹង​ព្រះ‌អង្គ​ជា‌និច្ចព្រះ‌អង្គ​គាំទ្រ​ទូលបង្គំដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។

9. រីឯ​អស់​អ្នក​ដែល​ស្វែង​រក​បំផ្លាញ​ជីវិត​ទូលបង្គំសូម​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ។

10. សូម​ឲ្យ​គេ​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវសូម​ឲ្យ​គេ​បាន​ទៅ​ជា​ចំណី​របស់​ចចក។

11. ពេល​នោះ ព្រះ‌រាជា​នឹង​មាន​អំណរដោយ​ព្រះ‌នាម​ព្រះ‌ជាម្ចាស់អ្នក​ណា​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់អ្នក​នោះ​នឹង​លើក​តម្កើង​ព្រះ‌អង្គរីឯ​អ្នក​ដែល​ចូល​ចិត្ត​និយាយ​កុហកនឹង​ត្រូវ​បាត់​មាត់​សូន្យ‌ឈឹង​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 63