គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 63:1-8 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌ជាម្ចាស់​អើយ!ព្រះ‌អង្គ​ពិត​ជា​ព្រះ​នៃ​ទូលបង្គំ​មែនទូលបង្គំ​ស្វែង​រក​ព្រះ‌អង្គទូលបង្គំ​ចង់​នៅ​ក្បែរ​ព្រះ‌អង្គ​ណាស់ទូលបង្គំ​ចង់​នៅ​ជាប់​ជា​មួយ​ព្រះ‌អង្គដូច​ដី​ដ៏​ស្ងួត​បែក​ក្រហែង​ត្រូវ​ការ​ទឹក។

2. ទូលបង្គំ​បាន​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ទី‌សក្ការៈទូលបង្គំ​បាន​ឃើញ​ឫទ្ធា‌នុភាពនិង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ

3. ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គប្រសើរ​លើស​ជីវិត​ទៅ​ទៀតទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើងសិរី‌រុងរឿង​ព្រះ‌អង្គ។

4. ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អង្គអស់​មួយ​ជីវិត​ទូលបង្គំហើយ​ទូលបង្គំ​នឹង​លើក​ដៃ​ឡើងថ្វាយ‌បង្គំ​ព្រះ‌នាម​ព្រះ‌អង្គ។

5. ទូលបង្គំ​នឹង​បាន​សប្បាយ មាន​សុខ‌ដុម‌រមនាហើយ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើងច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ។

6. ពេល​ទូលបង្គំ​ចូល​ដំណេកទូលបង្គំ​នឹក​ដល់​ព្រះ‌អង្គហើយ​ពេញ​មួយ​យប់ ទូលបង្គំ​រិះគិត​អំពី​ព្រះ‌អង្គ

7. ដ្បិត​ព្រះ‌អង្គ​ជួយ​ទូលបង្គំទូលបង្គំ​ច្រៀង​យ៉ាង​សប្បាយក្រោម​ម្លប់​បារមី​ព្រះ‌អង្គ។

8. ចិត្ត​គំនិត​ទូលបង្គំនៅ​ជាប់​ជំពាក់​នឹង​ព្រះ‌អង្គ​ជា‌និច្ចព្រះ‌អង្គ​គាំទ្រ​ទូលបង្គំដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 63