គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 62:1-5 Khmer Standard Version (KHSV)

1. មាន​តែ​នៅ​ក្បែរ​ព្រះ‌ជាម្ចាស់​ទេដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ព្រោះ​ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ។

2. ព្រះ‌អង្គ​តែ​មួយ​គត់​ជា​ថ្ម‌ដាជា​ព្រះ‌សង្គ្រោះ​ខ្ញុំព្រះ‌អង្គ​ជា​កំពែង​ដ៏​រឹង‌មាំដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរា‌ជ័យ​ឡើយ។

3. តើ​អ្នក​រាល់​គ្នា​ចោម‌រោម​វាយប្រហារ​មនុស្ស​តែ​ម្នាក់​ដូច្នេះ​ដល់​កាល​ណា?អ្នក​រាល់​គ្នា​រក​ប្រហារ​ជីវិត​មនុស្សដូច​គេ​ចង់​រំលំ​កំពែង​ទ្រុឌ‌ទ្រោមនិង​ផ្ដួល​របង​ដែល​ជិត​រលំ​ឬ?

4. អ្នក​រាល់​គ្នា​ចង់​ឲ្យ​តែ​អ្នក​នោះបាត់​បង់​យស‌ស័ក្ដិ អ្នក​រាល់​គ្នា​ចូល​ចិត្ត​កុហកមាត់​អ្នក​រាល់​គ្នា​ឲ្យ​ពរតែ​ចិត្ត​អ្នក​រាល់​គ្នា​បែរ​ជា​ដាក់​បណ្ដាសា​វិញ។ - សម្រាក

5. ពិត​មែន​ហើយ មាន​តែ​នៅ​ក្បែរ​ព្រះ‌ជាម្ចាស់​ទេដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ដ្បិត​ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 62