1. ឱព្រះជាម្ចាស់អើយព្រះអង្គបានបោះបង់ចោលយើងខ្ញុំព្រះអង្គបានធ្វើឲ្យយើងខ្ញុំបាក់ទ័ពទោះបីព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំក៏ដោយព្រះអង្គអើយសូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
2. ព្រះអង្គបានធ្វើឲ្យផែនដីរញ្ជួយនិងប្រេះចេញពីគ្នាឥឡូវនេះ សូមទ្រង់ផ្សារភ្ជាប់ឡើងវិញផងព្រោះផែនដីកំពុងរង្គើ។
3. ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គជួបនឹងទុក្ខវេទនាដ៏សែនពិបាកព្រះអង្គបានដាក់ទោសយើងខ្ញុំស្ទើរតែវង្វេងស្មារតី។
4. ព្រះអង្គប្រទានទង់ជ័យជាសញ្ញាឲ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គអាចគេចផុតពីបរាជ័យ។ - សម្រាក
5. សូមយាងមកសង្គ្រោះយើងខ្ញុំដោយឫទ្ធិបារមីរបស់ព្រះអង្គសូមឆ្លើយតបនឹងយើងខ្ញុំផងដើម្បីឲ្យប្រជាជនជាទីស្រឡាញ់របស់ព្រះអង្គបានរួចជីវិត។
6. ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈរបស់ព្រះអង្គមកថា:«យើងនឹងយកជ័យជំនះយើងនឹងបែងចែកស្រុកស៊ីគែមយើងនឹងវាស់ជ្រលងភ្នំស៊ូកូតចែកប្រជារាស្ដ្ររបស់យើង។
7. កាឡាតជាទឹកដីរបស់យើងហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរអេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើងហើយយូដាជាដំបងរាជ្យរបស់យើង។
8. ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើងយើងបោះស្បែកជើងយើងលើទឹកដីអេដុមដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។
9. តើនរណាអាចនាំខ្ញុំចូលទៅក្នុងទីក្រុងដ៏មាំមួនបាន?តើនរណាអាចនាំខ្ញុំចូលទៅស្រុកអេដុម?
10. ឱព្រះជាម្ចាស់អើយ!មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំក៏ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំព្រះអង្គឈប់យាងទៅជាមួយកងទ័ពយើងខ្ញុំទៀតហើយ។
11. សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់នឹងពួកសត្រូវផងដ្បិតការសង្គ្រោះមកពីមនុស្សលោកឥតប្រយោជន៍អ្វីសោះ។