គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 59:3-14 Khmer Standard Version (KHSV)

3. ព្រះ‌អម្ចាស់​អើយ!ទោះ​បី​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុសឬ​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ក៏​ដោយក៏​ពួក​គេ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​ជីវិត​ទូលបង្គំមនុស្ស​មាន​អំណាច​ឃុប‌ឃិត​គ្នាប្រឆាំង​នឹង​ទូលបង្គំ​ដែរ។

4. ទោះ​បី​ទូលបង្គំ​គ្មាន​កំហុស​អ្វី​ក៏​ដោយពួក​គេ​ខំ​រូត‌រះ​រៀបចំ​ខ្លួន​ប្រឆាំង​នឹង​ទូលបង្គំឱ​ព្រះ‌អង្គ​អើយ សូម​តើន​ឡើងយាង​មក​រក​ទូលបង្គំសូម​ទត​មក​ទូលបង្គំ​ផង។

5. ឱ​ព្រះ‌ជា‌អម្ចាស់​អើយព្រះ‌អង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូលព្រះ‌អង្គ​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលសូម​តើន​ឡើងដាក់​ទោស​ប្រជា‌ជាតិ​ទាំង​អស់​នោះសូម​កុំ​ប្រណី‌សន្ដោស​ពួក​ក្បត់​ដ៏​ទុច្ចរិតទាំង​នោះ​ឡើយ!។ - សម្រាក

6. ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាចហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែគេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។

7. មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយពាក្យ​សម្ដី​អាក្រក់ពាក្យ​សម្ដី​របស់​គេ​ប្រៀប​បាន​នឹង​ដាវគេ​គិត​ថា គ្មាន​នរណា​ស្ដាប់​ឮ​ទេ?

8. ចំណែក​ឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​សើច​ចំអក​ឲ្យ​ពួក​គេព្រះ‌អង្គ​ចំអក​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ។

9. ទូលបង្គំ​សម្លឹង​មើល​ទៅ​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​ជា​កម្លាំង​នៃ​ទូលបង្គំព្រះ‌ជាម្ចាស់​ជា​កំពែង​ការពារ​ទូលបង្គំ។

10. ព្រះ​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យមេត្តា‌ករុណា ទ្រង់​យាង​មក​រក​ខ្ញុំព្រះ‌អង្គ​ឲ្យ​ខ្ញុំ​បាន​សប្បាយដោយ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

11. ឱ​ព្រះ‌អម្ចាស់​ជា​ខែល​ការពារ​យើង​ខ្ញុំ​អើយសូម​កុំ​ប្រហារ​ពួក​គេ​ឡើយក្រែង​លោ​ប្រជា‌ជន​ទូលបង្គំភ្លេច​អំពី​ជ័យ‌ជំនះ​របស់​ព្រះ‌អង្គតែ​សូម​អង្រួន និង​ច្រាន​ទម្លាក់​ពួក​គេដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ!។

12. ពេល​ហារ​មាត់​និយាយគេ​ពោល​ចេញ​មក​សុទ្ធ​តែពាក្យ​សម្ដី​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​បាបដូច្នេះ សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ដោយ‌សារ​តែ​ចិត្ត​អួត‌អាង​របស់​ខ្លួន!ដ្បិត​ពួក​គេ​គិត​តែ​ពី​ជេរ​ប្រទេច‌ផ្ដាសានិង​និយាយ​កុហក។

13. សូម​បំផ្លាញ​ពួក​គេឲ្យ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​ទៅសូម​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ទៅ!ពេល​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ដឹង​ថាព្រះ‌ជាម្ចាស់​គ្រប់‌គ្រង​នៅ​ស្រុក​អ៊ីស្រា‌អែលហើយ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រងរហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី​ដែរ។ - សម្រាក

14. ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាចហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែគេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 59