គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 59:12-17 Khmer Standard Version (KHSV)

12. ពេល​ហារ​មាត់​និយាយគេ​ពោល​ចេញ​មក​សុទ្ធ​តែពាក្យ​សម្ដី​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​បាបដូច្នេះ សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ដោយ‌សារ​តែ​ចិត្ត​អួត‌អាង​របស់​ខ្លួន!ដ្បិត​ពួក​គេ​គិត​តែ​ពី​ជេរ​ប្រទេច‌ផ្ដាសានិង​និយាយ​កុហក។

13. សូម​បំផ្លាញ​ពួក​គេឲ្យ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​ទៅសូម​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ទៅ!ពេល​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ដឹង​ថាព្រះ‌ជាម្ចាស់​គ្រប់‌គ្រង​នៅ​ស្រុក​អ៊ីស្រា‌អែលហើយ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រងរហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី​ដែរ។ - សម្រាក

14. ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាចហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែគេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។

15. ពួក​គេ​ដើរ​ចុះ​ដើរ​ឡើង ស្វែង​រក​អាហារក៏​ប៉ុន្តែ គេ​នាំ​គ្នា​គ្រហឹម ព្រោះ​ស៊ី​មិន​ឆ្អែត។

16. រីឯ​ទូលបង្គំ​វិញទូលបង្គំ​ច្រៀង​សរសើរ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គនៅ​ពេល​ព្រឹក ទូលបង្គំ​ថ្លែង​ពី​ព្រះ‌ហឫទ័យមេត្តា​ករុណា​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ជា​កំពែង​ការពារ​ទូលបង្គំនិង​ជា​ជម្រក​នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន។

17. ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូលបង្គំ​អើយទូលបង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ជា​កំពែង​ការពារ​ទូលបង្គំជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យមេត្តា​ករុណា​ទូលបង្គំ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 59