គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 59:1-8 Khmer Standard Version (KHSV)

1. ព្រះ​នៃ​ទូលបង្គំ​អើយ!សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពីខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ផងសូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃរបស់​អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ទូលបង្គំ។

2. សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃរបស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិតសូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុតពី​មនុស្ស​ស្រេក​ឈាម។

3. ព្រះ‌អម្ចាស់​អើយ!ទោះ​បី​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុសឬ​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ក៏​ដោយក៏​ពួក​គេ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​ជីវិត​ទូលបង្គំមនុស្ស​មាន​អំណាច​ឃុប‌ឃិត​គ្នាប្រឆាំង​នឹង​ទូលបង្គំ​ដែរ។

4. ទោះ​បី​ទូលបង្គំ​គ្មាន​កំហុស​អ្វី​ក៏​ដោយពួក​គេ​ខំ​រូត‌រះ​រៀបចំ​ខ្លួន​ប្រឆាំង​នឹង​ទូលបង្គំឱ​ព្រះ‌អង្គ​អើយ សូម​តើន​ឡើងយាង​មក​រក​ទូលបង្គំសូម​ទត​មក​ទូលបង្គំ​ផង។

5. ឱ​ព្រះ‌ជា‌អម្ចាស់​អើយព្រះ‌អង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូលព្រះ‌អង្គ​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលសូម​តើន​ឡើងដាក់​ទោស​ប្រជា‌ជាតិ​ទាំង​អស់​នោះសូម​កុំ​ប្រណី‌សន្ដោស​ពួក​ក្បត់​ដ៏​ទុច្ចរិតទាំង​នោះ​ឡើយ!។ - សម្រាក

6. ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាចហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែគេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។

7. មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយពាក្យ​សម្ដី​អាក្រក់ពាក្យ​សម្ដី​របស់​គេ​ប្រៀប​បាន​នឹង​ដាវគេ​គិត​ថា គ្មាន​នរណា​ស្ដាប់​ឮ​ទេ?

8. ចំណែក​ឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​សើច​ចំអក​ឲ្យ​ពួក​គេព្រះ‌អង្គ​ចំអក​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 59