គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 57:1-6 Khmer Standard Version (KHSV)

1. សូម​អាណិត​មេត្តា​ទូលបង្គំឱ​ព្រះ‌ជាម្ចាស់​អើយសូម​អាណិត​មេត្តា​ទូលបង្គំ​ផងដ្បិត​ទូលបង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ ទូលបង្គំ​មកជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​របស់​ព្រះ‌អង្គរហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។

2. ខ្ញុំ​បាន​ស្រែក​រក​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតគឺ​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​មក​ខ្ញុំនូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។

3. ពី​ស្ថាន​បរម‌សុខសូម​ព្រះ‌អង្គ​ប្រទាន​ការ​សង្គ្រោះ​មក​ខ្ញុំសូម​ព្រះ‌អង្គ​វាយ​ប្រហារ​អស់​អ្នកដែល​បៀត‌បៀន​ខ្ញុំ - សម្រាក សូម​ព្រះ‌ជាម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណានិង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។

4. ខ្មាំង​សត្រូវ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ជុំ‌វិញ​ខ្ញុំអ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​សត្វ​សិង្ហដែល​ប្រុង​ស៊ី​សាច់​មនុស្សធ្មេញ​របស់​គេ​ប្រៀប​ដូច​ជា​លំពែង និង​ព្រួញអណ្ដាត​របស់​គេ​ជា​ដាវ​ដ៏​មុត។

5. ឱ​ព្រះ‌ជាម្ចាស់​អើយសូម​សម្តែង​ភាព​ថ្កុំ‌ថ្កើង​ឧត្តុង្គ‌ឧត្ដមរបស់​ព្រះ‌អង្គ​នៅ​លើ​ផ្ទៃ​មេឃហើយ​សូម​ឲ្យ​សិរី‌រុងរឿងរបស់​ព្រះ‌អង្គ​ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល។

6. សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់ទូលបង្គំ ធ្វើ​ឲ្យ​ទូលបង្គំ​ព្រួយ​ចិត្ត​ជា​ខ្លាំង។ពួក​គេ​បាន​ជីក​រណ្ដៅ​នៅ​ពី​មុខ​ទូលបង្គំតែ​ខ្លួន​គេ​ផ្ទាល់​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ។ - សម្រាក

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 57