គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 56:9-12 Khmer Standard Version (KHSV)

9. នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គខ្មាំង​សត្រូវ​របស់​ខ្ញុំ​មុខ​ជា​ដក​ខ្លួន​ថយខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះ‌ជាម្ចាស់​ទ្រង់​គង់​នៅ​ខាង​ខ្ញុំ។

10. ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

11. ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយតើ​មនុស្ស​ដែល​តែងតែ​ស្លាប់អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?

12. ឱ​ព្រះ‌ជាម្ចាស់​អើយ! ទូលបង្គំ​ត្រូវ​តែ​ថ្វាយ​តង្វាយតាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់‌ស្រន់​ព្រះ‌អង្គទូលបង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 56