គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 56:1-5 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌ជាម្ចាស់​អើយសូម​អាណិត​មេត្តា​ទូលបង្គំ​ផងដ្បិត​មាន​មនុស្ស​លើក​គ្នា​វាយ​ប្រហារ​ទូលបង្គំគេ​លើក​គ្នា​មក​ប្រយុទ្ធនិងបៀត‌បៀន​ទូលបង្គំ​ជា​រៀង​រាល់​ថ្ងៃ។

2. ជា​រៀង​រាល់​ថ្ងៃ បច្ចា‌មិត្ត​របស់​ទូលបង្គំនាំ​គ្នា​ដេញ​វាយ​ប្រហារ​ទូលបង្គំពួក​គេ​វាយ​ឫក​ខ្ពស់ ហើយ​គេ​មាន​គ្នា​ច្រើនមក​ប្រយុទ្ធ​នឹង​ទូលបង្គំ។

3. ឱ​ព្រះ‌ជាម្ចាស់​អើយ នៅ​ថ្ងៃ​ទូលបង្គំ​ភ័យ​ខ្លាចទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ។

4. ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយតើ​មនុស្ស​ដែល​តែងតែ​ស្លាប់អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?

5. ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ជេរ​ប្រមាថធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់គេ​តែង​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ​ជា‌និច្ច។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 56