គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 55:13-23 Khmer Standard Version (KHSV)

13. គឺ​អ្នក​ឯង​ទេ​តើ អ្នក​ធ្លាប់​នៅ​ជា​មួយ​ខ្ញុំជា​អ្នក​ជិត‌ស្និទ្ធ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ។

14. យើង​ធ្លាប់​ស្និទ្ធ‌ស្នាល​ជា​មួយ​គ្នាយើង​ធ្លាប់​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ជា​មួយ​គ្នាក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។

15. សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ត្រូវ​ស្លាប់​យ៉ាង​ទាន់‌ហន់សូម​ឲ្យ​ពួក​គេ​ធ្លាក់​នរក​ទាំង​រស់ចិត្ត​គំនិត​របស់​គេ​ពោរ‌ពេញទៅ​ដោយ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។

16. រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ហើយ​ព្រះ‌អម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ។

17. ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ព្រះ‌អង្គទាំង​ព្រឹក ទាំង​ថ្ងៃ​ត្រង់ ទាំង​ល្ងាចហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ខ្ញុំ។

18. ទោះ​បី​មាន​ខ្មាំង​សត្រូវ​លើក​គ្នាសន្ធឹក​សន្ធាប់​មក​វាយ​ប្រហារ​ខ្ញុំ​ក្ដីក៏​ព្រះ‌អង្គ​រំដោះ​ខ្ញុំ​ឲ្យ​បាន​សុខ‌សាន្ត​ដែរ។

19. ព្រះ‌ជាម្ចាស់​គ្រង​រាជ្យ​តាំង​ពី​អស់‌កល្ប​រៀង​មកសូម​ព្រះ‌អង្គ​ស្ដាប់​ពាក្យ​ខ្ញុំហើយ​បំបាក់​មុខ​ពួក​គេ​ទៅ - សម្រាក អ្នក​ទាំង​នោះ​មិន​ដូរ​គំនិត​ឡើយ គឺ​ពួក​គេ​មិនគោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ។

20. អ្នក​នោះ​តែងតែ​ក្បត់​នឹង​មិត្ត​សម្លាញ់ហើយ​រំលោភ​លើ​ពាក្យ​សន្យា​របស់​ខ្លួន​ទៀត​ផង។

21. ពាក្យ​សម្ដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀតតែ​ចិត្ត​របស់​គេ​ឃោរ‌ឃៅគិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះពាក្យ​សម្ដី​របស់​គេ​ទន់‌ភ្លន់​ដូច​សំពត់​សូត្រតែ​មុត​ដូច​មុខ​ដាវ។

22. ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់នោះ​ទ្រង់​នឹង​ជួយ​គាំទ្រ​អ្នក​ជា​មិន​ខានដ្បិត​ព្រះ‌អង្គ​មិន​ដែល​ទុក​ឲ្យ​មនុស្ស​សុចរិតត្រូវ​បរា‌ជ័យ​រហូត​នោះ​ទេ។

23. ឱ​ព្រះ‌ជាម្ចាស់​អើយសូម​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅពួក​នោះ​សុទ្ធ​តែ​ជា​ឃាតក និង​ជន​បោក​ប្រាស់សូម​កុំ​ឲ្យ​ពួក​នោះ​អាច​រស់បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយចំណែក​ឯ​ទូលបង្គំ​វិញទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ហើយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 55