គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 55:1-4 Khmer Standard Version (KHSV)

1. ព្រះ‌ជាម្ចាស់​អើយ!សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យទូល‌អង្វរ​របស់​ទូលបង្គំសូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រនៅ​ពេល​ទូលបង្គំ​ទទូច​អង្វរ​ព្រះ‌អង្គ។

2. សូម​ទ្រង់​មេត្តា​ព្រះ‌សណ្ដាប់​ទូលបង្គំហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផងទូលបង្គំ​ខ្វល់​ខ្វាយ ទាំង​តប់‌ប្រមល់និង​ថប់​បារម្ភ​ជា​ខ្លាំង

3. នៅ​ពេល​ឮ​ពាក្យ​សម្ដី​របស់​ខ្មាំង​សត្រូវនិង​មនុស្ស​ពាល​នាំ​គ្នា​បៀត‌បៀន​ទូលបង្គំ។ពួក​គេ​ធ្វើ​ឲ្យ​ទូលបង្គំ​រង​ទុក្ខ​វេទនាគេ​នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ​ដោយ​កំហឹង។

4. ទូលបង្គំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំងទូលបង្គំ​ភ័យ​ញាប់‌ញ័រ ខ្លាច​ស្លាប់

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 55