គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 51:6-14 Khmer Standard Version (KHSV)

6. ក៏​ប៉ុន្តែ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យនឹង​សេចក្ដី​ពិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំមាន​ប្រាជ្ញា​នៅ​ក្នុង​ជម្រៅ​ដួង​ចិត្ត​ផង!

7. សូម​ជម្រះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប*នោះ​ទូលបង្គំ​នឹង​បាន​បរិសុទ្ធសូម​លាង​សម្អាត​ទូលបង្គំនោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត។

8. សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថាព្រះ‌អង្គ​អត់‌ទោស​ទូលបង្គំ​ហើយនោះ​ទូលបង្គំ​មាន​អំណរ​សប្បាយហើយ​ចិត្ត​សោក​សង្រេង​របស់​ទូលបង្គំនឹង​បាន​រីក‌រាយ​ឡើង​វិញ។

9. ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូលបង្គំ​ឡើយតែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូលបង្គំ​ទៅ។

10. ឱ​ព្រះ‌ជាម្ចាស់​អើយ!សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​បរិសុទ្ធសូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូលបង្គំ​ផង។

11. សូម​កុំ​បោះ​បង់​ទូលបង្គំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រះ‌អង្គសូម​កុំ​ដក​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ចេញ​ពី​ទូលបង្គំ​ឡើយ។

12. សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរព្រោះ​តែ​ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំសូម​គាំទ្រ​ទូលបង្គំដោយ​ប្រទាន​ឲ្យ​ទូលបង្គំមាន​ចិត្ត​ទូលាយ​មក​ពី​ព្រះ‌វិញ្ញាណ។

13. ទូលបង្គំ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ពាលទាំង‌ឡាយ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គនោះ​ពួក​គេ​នឹង​បែរ​ចិត្ត​វិល​មក​រក​ព្រះ‌អង្គ​វិញ។

14. ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំសូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់នោះ​ទូលបង្គំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិតរបស់​ព្រះ‌អង្គ​ដោយ​អំណរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 51