គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 51:1-8 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌ជាម្ចាស់​អើយ!សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផងដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យមេត្តា​ករុណា​ដ៏​លើស‌លប់សូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ​ផងដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យអាណិត​មេត្តា​ដ៏​ទូលំ‌ទូលាយ។

2. សូម​លុប​លាង​កំហុស​ទូលបង្គំឲ្យ​បាន​ស្អាត​ទាំង​ស្រុងសូម​ជម្រះ​ទូលបង្គំ​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប!

3. ទូលបង្គំ​ទទួល​សារ‌ភាព​ថាទូលបង្គំ​បាន​ធ្វើ​ខុស​ហើយអំពើ​បាប​របស់​ទូលបង្គំ​ដិត​ជាប់នៅ​ក្នុង​អារម្មណ៍​ទូលបង្គំ​ជា‌និច្ច។

4. ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យព្រះ‌អង្គ គឺ​ទាស់​នឹង​ព្រះ‌អង្គ​តែ​មួយ​គត់ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​មួយដែល​ព្រះ‌អង្គ​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។ទោះ​បី​ព្រះ‌អង្គ​កាត់​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដីក៏​ព្រះ‌អង្គ​នៅ​តែ​សុចរិតហើយ​ទោះ​បី​ព្រះ‌អង្គ​ធ្វើ​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដីក៏​ព្រះ‌អង្គ​នៅ​តែ​ឥត​កំហុស​ដដែល។

5. ទូលបង្គំ​មាន​កំហុស​តាំង​ពី​កំណើត​មកហើយ​ទូលបង្គំ​មាន​បាប​តាំង​ពីនៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ!

6. ក៏​ប៉ុន្តែ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យនឹង​សេចក្ដី​ពិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំមាន​ប្រាជ្ញា​នៅ​ក្នុង​ជម្រៅ​ដួង​ចិត្ត​ផង!

7. សូម​ជម្រះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប*នោះ​ទូលបង្គំ​នឹង​បាន​បរិសុទ្ធសូម​លាង​សម្អាត​ទូលបង្គំនោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត។

8. សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថាព្រះ‌អង្គ​អត់‌ទោស​ទូលបង្គំ​ហើយនោះ​ទូលបង្គំ​មាន​អំណរ​សប្បាយហើយ​ចិត្ត​សោក​សង្រេង​របស់​ទូលបង្គំនឹង​បាន​រីក‌រាយ​ឡើង​វិញ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 51