គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 50:1-15 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​ជា​ព្រះ​លើ​អ្វីៗ​ទាំង​អស់ទ្រង់​មាន​ព្រះ‌បន្ទូល​កោះ​ហៅផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើតរហូត​ដល់​ទិស​ខាង​លិច

2. ព្រះ‌ជាម្ចាស់​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូនដែល​ជា​ក្រុង​ដ៏​ល្អ​ត្រចះ‌ត្រចង់។

3. ព្រះ​នៃ​យើង​ទ្រង់​យាង​មក​ហើយព្រះ‌អង្គ​មិន​សំងំ​នៅ​ស្ងៀម​ឡើយមាន​ភ្លើង​សន្ធោ‌សន្ធៅ​នៅ​ពី​មុខ​ព្រះ‌អង្គហើយ​ជុំ‌វិញ​ព្រះ‌អង្គមាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង។

4. ព្រះ‌អង្គ​កោះ​ហៅ​ផ្ទៃ​មេឃ និង​ផែនដីឲ្យ​ធ្វើ​ជា​សាក្សីនៅ​ពេល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោសប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ

5. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​ប្រមូល​ពួក​អ្នក​ជឿ​ឲ្យ​មក​ជួប​យើងគឺ​អស់​អ្នក​ដែល​បាន​ថ្វាយ​យញ្ញ‌បូជាដើម្បី​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង!»។

6. ផ្ទៃ​មេឃ​ប្រកាស​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌ជាម្ចាស់​ផ្ទាល់​ទ្រង់​ជា​ចៅ‌ក្រម។ - សម្រាក

7. «អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​អើយចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង​និយាយ!អ៊ីស្រា‌អែល​អើយ យើង​នឹង​ព្រមាន​អ្នក​រាល់​គ្នា។យើង​ជា​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

8. យើង​មិន​បន្ទោស​អ្នក​រាល់​គ្នា​អំពី​យញ្ញ‌បូជានិង​តង្វាយ​ដុត​ដែល​អ្នក​រាល់​គ្នា​តែងតែយក​មក​ថ្វាយ​យើង​ជា​ប្រក្រតី​នោះ​ទេ។

9. យើង​មិន​ត្រូវ​ការ​គោ​បា​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នាឬ​ក៏​ពពែ​ឈ្មោល​ពី​ក្រោល​របស់​អ្នក​រាល់​គ្នា​ឡើយ

10. ដ្បិត​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ព្រៃសុទ្ធ​តែ​ជា​របស់​យើងហើយ​សត្វ​រាប់​ម៉ឺន​រាប់​សែន​ក្បាលដែល​រស់​នៅ​តាម​ភ្នំ ក៏​ជា​របស់​យើង។

11. យើង​ស្គាល់​បក្សា‌បក្សី​ទាំង​ប៉ុន្មានដែល​រស់​នៅ​តាម​ភ្នំហើយ​សត្វ​ទាំង‌ឡាយ​ដែល​រស់​នៅ​តាម​ស្រែ​ចម្ការក៏​ជា​របស់​យើង​ដែរ។

12. ប្រសិន​បើ​យើង​ឃ្លានយើង​នឹង​មិន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ឡើយដ្បិត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុងពិភព​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។

13. តើ​យើង​ដែល​បរិភោគ​សាច់​គោ​បា​ឬ?តើ​យើង​ដែល​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ?

14. តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះ‌ជាម្ចាស់គឺ​ពាក្យ​អរ​ព្រះ‌គុណហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យាចំពោះ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

15. នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះយើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើងសិរី‌រុងរឿង​របស់​យើង។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 50