គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 5:1-9 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ!សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​ឈឺ​ចាប់របស់​ទូលបង្គំ​ផង។

2. ឱ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយសូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សូរ​សម្រែករបស់​ទូលបង្គំ​ផងដ្បិត​ទូលបង្គំ​អធិស្ឋាន​រក​ព្រះ‌អង្គ។

3. ឱ​ព្រះ‌អម្ចាស់​អើយ! នៅ​ពេល​ព្រឹកព្រះ‌អង្គ​ព្រះ‌សណ្ដាប់​សំឡេង​របស់​ទូលបង្គំទូលបង្គំ​ចូល​មក​គាល់ហើយ​នៅ​រង់‌ចាំ​ព្រះ‌អង្គ តាំង​ពី​ព្រលឹម។

4. ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫទ័យនឹង​អំពើ​ទុច្ចរិត​នោះ​ទេអំពើ​អាក្រក់​ពុំ​អាច​នៅ​ក្បែរ​ព្រះ‌អង្គ​បាន​ឡើយ។

5. ព្រះ‌អង្គ​មិន​ចង់​ឃើញ​មនុស្ស​ព្រហើនចូល​មក​ជិត​ព្រះ‌អង្គ​ទេព្រះ‌អង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្សដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។

6. ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ពួក​កុហក​វិនាស​សាប‌សូន្យ។ ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម​អ្នក​បង្ហូរ​ឈាមនិង​អ្នក​មាន​ល្បិច‌កល។

7. រីឯ​ទូលបង្គំ​វិញទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​បានដោយ‌សារ​តែ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរសយ៉ាង​ខ្លាំង​ចំពោះ​ទូលបង្គំទូលបង្គំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ព្រះ‌វិហារ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គទាំង​គោរព​កោត​ខ្លាច។

8. ឱ​ព្រះ‌អម្ចាស់​អើយមាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ទូលបង្គំ!សូម​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ធ្វើ​តាម​ព្រះ‌ហឫទ័យរបស់​ព្រះ‌អង្គសូម​ពង្រាប​ផ្លូវ​របស់​ព្រះ‌អង្គ​នៅ​មុខ​ទូលបង្គំ​ផង។

9. អ្នក​ទាំង​នោះ​មាន​ពាក្យ​សម្ដី​មិន​ទៀង​ទេគេ​គិត​តែ​ចង់​បំផ្លិច‌បំផ្លាញអណ្ដាត​របស់​គេ​គ្រលាស់​ចេញ​នូវ​ពាក្យ​បញ្ចើច‌បញ្ចើតែ​មាន​បង្កប់​ទៅ​ដោយ​ពិស‌ពុលសម្រាប់​ប្រហារ​ជីវិត។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 5