គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 49:3-18 Khmer Standard Version (KHSV)

3. ខ្ញុំ​នឹង​បរិយាយ​អំពី​គតិ‌បណ្ឌិត ខ្ញុំ​នឹង​សម្តែងចេញ​នូវ​គោល​គំនិត​ប្រកប​ដោយ​ប្រាជ្ញា។

4. ខ្ញុំ​នឹង​ផ្ចង់​ចិត្ត​ស្ដាប់​ពាក្យ​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញហើយ​ខ្ញុំ​នឹង​ដោះ​ស្រាយ​ប្រស្នាទាំង​លេង​ពិណ​កំដរ​ផង។

5. នៅ​គ្រា​មាន​អាសន្នឬ​ពេល​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​សោះ​ឡើយ។

6. មនុស្ស​អាក្រក់​តែងតែ​ទុក​ចិត្ត​លើ​ទ្រព្យ​របស់​ខ្លួនគេ​អួត‌អាង ព្រោះ​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ។

7. ពុំ​មាន​នរណា​ម្នាក់​អាច​លោះ​អ្នក​ដទៃ​បាន​ឡើយហើយ​ក៏​ពុំ​អាច​បង់​ថ្លៃ​ថ្វាយ​ព្រះ‌ជាម្ចាស់ដើម្បី​លោះ​ជីវិត​របស់​ខ្លួន​បាន​ដែរ

8. ដ្បិត​តម្លៃ​លោះ​ជីវិត​របស់​មនុស្ស​ថ្លៃ​ណាស់គឺ​ទោះ​បី​ជា​គេ​ខំ​បង់​ថ្លៃ​យ៉ាង​ណា​ក៏​ដោយក៏​មិន​គ្រប់​ដែរ។

9. តើ​មនុស្ស​អាច​រស់​រហូតហើយ​គេច​ផុត​ពី​រណ្ដៅ​មច្ចុរាជ​បាន​ឬ?

10. យើង​នឹង​ឃើញ​ច្បាស់​ថា អ្នក​ប្រាជ្ញក៏​ដូច​ជា​មនុស្ស​ឆោត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​ដែរគេ​ត្រូវ​តែ​ស្លាប់​ទាំង​អស់​គ្នាហើយ​ទុក​ទ្រព្យ‌សម្បត្តិ​ខ្លួន​ឲ្យ​អ្នក​ដទៃ។

11. គេ​នឹក​ក្នុង​ចិត្ត​ថា​គេហ‌ដ្ឋាន​របស់​គេនឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅលំ‌នៅ‌ដ្ឋាន​របស់​គេ​នៅ​គង់‌វង្សពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយហើយ​គេ​ដាក់​ឈ្មោះ​ដី‌ធ្លី​គេតាម​ឈ្មោះ​របស់​ខ្លួន​ថែម​ទៀត។

12. ក៏​ប៉ុន្តែ មនុស្ស​ដែល​មាន​កិត្តិយស​រុងរឿងពុំ​អាច​គេច​ផុត​ពី​ស្លាប់​បាន​ទេគេ​មិន​យល់​ថា​គេ​នឹង​ត្រូវ​បាត់​បង់​ជីវិត​ទៅដូច​សត្វ​តិរច្ឆាន​នោះ​ឡើយ។

13. រីឯ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯងហើយ​ស្កប់​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​ខ្លួនអនាគត​របស់​គេ​នឹង​បាន​ដូច​ត​ទៅ​នេះ - សម្រាក

14. អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​កូន​ចៀមដែល​យក​ទៅ​សម្លាប់។គង្វាល​ឃ្វាល​ហ្វូង​ចៀម​យ៉ាង​ណាមច្ចុរាជ​ក៏​នឹង​ឃ្វាល​ពួក​គេ​យ៉ាង​នោះ​ដែរ។មនុស្ស​សុចរិត​នឹង​ជាន់​ឈ្លី​ពួក​គេរូប​កាយ​របស់​ពួក​គេ​នឹង​រលាយ​សូន្យហើយ​ទៅ​រស់​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់។

15. ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​រំដោះ​ជីវិត​ខ្ញុំឲ្យ​រួច​ពី​អំណាច​នៃ​សេចក្ដី​ស្លាប់ព្រះ‌អង្គ​នឹង​យក​ខ្ញុំ​ទៅ។ - សម្រាក

16. ពេល​ឃើញ​នរណា​ម្នាក់​ទៅ​ជា​អ្នក​មានហើយ​ឃើញ​ទ្រព្យ‌សម្បត្តិ​ចេះ​តែ​រីក​ចម្រើនកុំ​ភ័យ​ខ្លាច​អី

17. ដ្បិត​ពេល​ស្លាប់​ទៅគេ​ពុំ​អាច​យក​អ្វី​ទៅ​ជា​មួយ​បាន​ទេគឺ​គេ​មិន​អាច​យក​ទ្រព្យ‌សម្បត្តិចុះ​ទៅ​ក្នុង​រណ្ដៅ​ជា​មួយ​ឡើយ។

18. ទោះ​បី​គេ​យល់​ថា ខ្លួន​មាន​សុភមង្គល​ក្នុង​ជីវិត​នេះហើយ​ទោះ​បី​មាន​អ្នក​ដទៃ​កោត​សរសើរដោយ​ឃើញ​គេ​បាន​ចម្រុង‌ចម្រើន​ក៏​ដោយ

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 49