គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 48:1-12 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដមដែល​ត្រូវ​តែ​លើក​តម្កើងឲ្យ​ខ្ពង់‌ខ្ពស់​បំផុតនៅ​ក្នុង​បុរី​ព្រះ‌ជាម្ចាស់​របស់​យើងគឺ​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

2. ភ្នំ​របស់​ព្រះ‌ជាម្ចាស់ ជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីតគឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភពជា​បុរី​របស់​ព្រះ‌មហា‌ក្សត្រដែល​នាំ​ឲ្យ​ផែនដី​ទាំង​មូល​មាន​អំណរ។

3. នៅ​ក្នុង​បុរី​នេះ គេ​ទទួល​ស្គាល់​ថាព្រះ‌ជាម្ចាស់​ជា​កំពែង​ដ៏​រឹង‌មាំ។

4. ស្ដេច​នានា​បាន​លើក​គ្នា​មក​វាយ​ប្រហារ​ភ្នំ​ស៊ីយ៉ូន

5. ពេល​គេ​ឃើញ​ក្រុង​ស៊ីយ៉ូន គេ​ស្ញែង​ខ្លាច​ជា​ខ្លាំងហើយ​គេ​នាំ​គ្នា​រត់​ចេញ​ទៅ​វិញ ទាំង​ភ័យ​តក់‌ស្លុត

6. ដ្បិត​គេ​ភ័យ​ញាប់‌ញ័រហើយ​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​សម្រាល​កូន

7. និង​ដូច​ជា​ខ្យល់​ព្យុះ​បក់​មក​ពី​ទិស​បូព៌ាបំបែក​នាវា​ដ៏​ធំៗ។

8. យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គឥឡូវ​នេះ យើង​ក៏​បាន​ឃើញ​ផ្ទាល់​នៅ​ក្នុង​ទីក្រុងរបស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលដែល​ជា​ព្រះ​របស់​យើង ព្រះ‌អង្គ​នឹង​ការពារក្រុង​នេះ ឲ្យ​បាន​រឹង‌មាំ​រហូត​ត​ទៅ។ - សម្រាក

9. ឱ​ព្រះ‌ជាម្ចាស់​អើយពេល​យើង​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គយើង​ខ្ញុំ​រិះគិត​អំពី​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អង្គ។

10. ព្រះ‌ជាម្ចាស់​អើយ ដូច​ព្រះ‌នាម​របស់​ព្រះ‌អង្គល្បី​រន្ទឺ ក្នុង​លោក​ទាំង​មូល​យ៉ាង​ណាមនុស្ស‌ម្នា​ក៏​នឹង​លើក​តម្កើង​ព្រះ‌អង្គរហូត​ដល់​ស្រុក​ដាច់​ស្រយាលផែនដី​យ៉ាង​នោះ​ដែរ។ព្រះ‌អង្គ​គ្រប់‌គ្រង​ដោយ​សុចរិត។

11. សូម​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​បាន​រីក‌រាយ​ឡើងសូម​ឲ្យ​អ្នក​ស្រុក​យូដា​បាន​រីក‌រាយ​ជា​ខ្លាំងដ្បិត​ព្រះ‌អង្គ​វិនិច្ឆ័យ​ប្រកប​ដោយ​យុត្តិធម៌។

12. ប្រជា‌ជន​របស់​ព្រះ‌ជាម្ចាស់​អើយចូរ​នាំ​គ្នា​ហែ​ក្បួន​ព័ទ្ធ​ជុំ‌វិញ​ក្រុង​ស៊ីយ៉ូន!ចូរ​រាប់​ចំនួន​ប៉ម​របស់​ក្រុង​នេះ​មើល!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 48