គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 47:1-6 Khmer Standard Version (KHSV)

1. ប្រជា‌ជន​ទាំង‌ឡាយ​អើយចូរ​ទះ​ដៃ​អបអរ‌សាទរ!ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ដោយ​សប្បាយ​រីក‌រាយ!

2. ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតទ្រង់​ជា​ទី​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែងព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដមដែល​គ្រង​រាជ្យ​លើ​ផែនដី​ទាំង​មូល។

3. ព្រះ‌អង្គ​បាន​បង្ក្រាប​ជាតិ​សាសន៍​នានាឲ្យ​ធ្វើ​ជា​ចំណុះ​យើងហើយ​ដាក់​ប្រជា‌ជាតិ​នានាឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង។

4. ព្រះ‌អង្គ​បាន​ជ្រើស​រើស​ទឹក​ដីឲ្យ​យើង​ទុក​ជា​មត៌កធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ​ក្រៃ‌លែងគឺ​យើង​ជា​ពូជ‌ពង្ស​លោក​យ៉ាកុបដែល​ព្រះ‌អង្គ​ស្រឡាញ់។ - សម្រាក

5. ព្រះ‌ជាម្ចាស់​ទ្រង់​យាង​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូនក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ ព្រះ‌អម្ចាស់​យាង​ទៅ​មុខ អម​ដោយ​សំឡេង​ត្រែ។

6. ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌ជាម្ចាស់!ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើងថ្វាយ​ព្រះ‌មហា‌ក្សត្រ​នៃ​យើង!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 47