គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 46:1-11 Khmer Standard Version (KHSV)

1. ព្រះ‌ជាម្ចាស់​ទ្រង់​ជា​ជម្រកនិង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើងនៅ​ពេល​មាន​អាសន្ន ព្រះ‌អង្គ​តែងតែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជា‌និច្ច។

2. ហេតុ​នេះ​ហើយ​បាន​ជា​យើងមិន​ភ័យ​ខ្លាច​អ្វី​ឡើយ គឺ​ទោះ​បី​មាន​រញ្ជួយ​ផែនដីទោះ​បី​ភ្នំ​នានា​រលំ​ធ្លាក់​ទៅ​ក្នុង​មហា‌សាគរ

3. ឬ​ទោះ​បី​ឮ​សូរ​សន្ធឹក​សមុទ្រ​បក់​បោកបែក​ពពុះ​ទឹក​ធ្វើ​ឲ្យ​កក្រើក​ភ្នំនានា​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ភ័យ​ខ្លាច​អ្វី​ដែរ។ - សម្រាក

4. មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រពបុរី​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ‌ដំណាក់ដ៏​សក្ការៈ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

5. ព្រះ‌ជាម្ចាស់​គង់​នៅ​ក្នុង​បុរីហើយ​បុរី​នោះ​នឹង​មិន​រង្គើ​សោះ​ឡើយ។ព្រះ‌អង្គ​នឹង​សង្គ្រោះ​បុរី​នោះ តាំង​ពី​ពេល​ថ្ងៃ​រះ។

6. ប្រជា‌ជាតិ​នានា​ត្រូវ​ញ័រ​រន្ធត់ នគរ​នានា​ត្រូវ​រង្គើព្រះ‌ជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ដូច​ផ្គរ‌លាន់ផែនដី​ក៏​រលាយ​អស់​ទៅ

7. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*ទ្រង់​គង់​នៅ​ជា​មួយ​យើងព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រកដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក

8. ចូរ​នាំ​គ្នា​មក​មើល​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ក្រៃ‌លែងនៅ​លើ​ផែនដី​នេះ!

9. គឺ​ព្រះ‌អង្គ​បញ្ឈប់​សង្គ្រាម​នៅ​លើសកល​លោក​ទាំង​មូលព្រះ‌អង្គ​កាច់​បំបាក់​ធ្នូ និង​លំពែងហើយ​ដុត​រទេះ​ចំបាំង​ចោល​អស់។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា«ចូរ​ឈប់​ច្បាំង ចូរ​ដឹង​ថាយើង​នេះ​ហើយ​ជា​ព្រះ‌ជាម្ចាស់យើង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានាហើយ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល»។

11. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*ទ្រង់​គង់​នៅ​ជា​មួយ​យើងព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រកដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 46