គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 45:3-9 Khmer Standard Version (KHSV)

3. ឱ​វីរ‌បុរស​ដ៏​មាន​ឫទ្ធិ​អើយសូម​ពាក់​ព្រះ‌ខ័នរាជ្យ​ដ៏​រុងរឿងនិង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​របស់​ព្រះ‌អង្គ​ទៅ។

4. សូម​ព្រះ‌អង្គ​យាង​គង់​លើ​ព្រះ‌រាជ‌រថប្រកប​ដោយ​សិរី‌រុងរឿងដើម្បី​ច្បាំង​ការពារ​សេចក្ដី​ពិតនិង​សេចក្ដី​សុចរិត​ទៀង​ត្រង់សូម​ទ្រង់​ទទួល​មហា​ជោគ‌ជ័យដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។

5. សូម​ឲ្យ​ព្រួញ​ដ៏​មុត​របស់​ព្រះ‌អង្គបាន​បាញ់​ទម្លុះ​ដើម​ទ្រូង​របស់​ពួក​សត្រូវសូម​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយនៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌រាជា។

6. បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅហើយ​ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌

7. ព្រះ‌អង្គ​តែងតែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិតទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេហេតុ​នេះ​ហើយ​បាន​ព្រះ‌ជាម្ចាស់ជា​ព្រះ​របស់​ព្រះ‌អង្គ​ជ្រើស​រើស​ព្រះ‌អង្គពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​ព្រះ‌អង្គហើយ​ប្រទាន​ឲ្យ​ព្រះ‌អង្គមាន​អំណរ​សប្បាយ​ដ៏​លើស‌លប់ដោយ​ចាក់​ប្រេង​អភិសេក​ព្រះ‌អង្គ។

8. ព្រះ‌ភូសា​របស់​ព្រះ‌អង្គ​ក្រអូប​ទៅ​ដោយក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹមចន្ទន៍‌ក្រស្នាមាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ថ្វាយ​ព្រះ‌អង្គនៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។

9. ស្រី​ស្នំ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​បុត្រីរបស់​ស្ដេច​នគរ​នានាហើយ​ព្រះ‌មហា‌ក្សត្រិ‌យានី​ទ្រង់​គ្រឿង​អលង្ការធ្វើ​ពី​មាស​ដ៏​ល្អ​ប្រណីត​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 45