គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 44:2-13 Khmer Standard Version (KHSV)

2. ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​បណ្ដេញ​ប្រជា‌ជាតិ​នានាចេញ​ពី​ស្រុក​របស់​ខ្លួនហើយ​យក​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គឲ្យ​មក​នៅ​ជំនួស។ព្រះ‌អង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ពង្រីក​ទឹក​ដី។

3. ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះដោយ‌សារ​អាវុធ​របស់​ខ្លួន​ឡើយហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យ‌ជំនះដោយ‌សារ​កម្លាំង​របស់​ខ្លួន​ដែរគឺ​គេ​ទទួល​ជ័យ‌ជំនះ​ដោយ‌សារ​ឫទ្ធា‌នុភាពនិង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​ស្រឡាញ់ហើយ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ។

4. ឱ​ព្រះ‌ជាម្ចាស់​អើយព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ទូលបង្គំ!មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ប្រទាន​ជ័យ‌ជំនះដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

5. ដោយ‌សារ​ព្រះ‌អង្គយើង​ខ្ញុំ​បាន​យក​ជ័យ‌ជំនះ​លើ​បច្ចា‌មិត្តដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អង្គយើង​ខ្ញុំ​បាន​បង្ក្រាប​អស់​អ្នកដែល​ប្រឆាំង​នឹង​យើង​ខ្ញុំ

6. ដ្បិត​ទូលបង្គំ​មិន​ពឹង​ផ្អែក​លើ​ធ្នូ​របស់​ទូលបង្គំ​ឡើយហើយ​ដាវ​របស់​ទូលបង្គំក៏​មិន​អាច​សង្គ្រោះ​ទូលបង្គំ​បាន​ដែរ។

7. មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួចពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​ធ្វើ​ឲ្យអស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់។

8. ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​លើក​តម្កើងសិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃហើយ​យើង​ខ្ញុំ​នឹង​សរសើរ​តម្កើងព្រះ‌នាម​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា‌និច្ច។ - សម្រាក

9. ក៏​ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បោះ​បង់​ចោលយើង​ខ្ញុំ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​មុខព្រះ‌អង្គ​មិន​យាង​ទៅ​ជា​មួយ​កង‌ទ័ពរបស់​យើង​ខ្ញុំ​ទៀត​ទេ។

10. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ដក​ទ័ព​ថយនៅ​មុខ​បច្ចា‌មិត្តហើយ​ខ្មាំង​សត្រូវ​នាំ​គ្នា​ប្រមូល​ទ្រព្យ‌សម្បត្តិរបស់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ជយ‌ភ័ណ្ឌ។

11. ព្រះ‌អង្គ​ប្រគល់​យើង​ខ្ញុំ​ទៅ​ឲ្យខ្មាំង​សត្រូវ​ត្របាក់​លេប​ដូច​ហ្វូង​សត្វព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្ចាត់‌ខ្ចាយទៅ​តាម​ប្រទេស​នានា

12. ព្រះ‌អង្គ​បាន​លក់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គយ៉ាង​ថោក​បំផុតគឺ​ព្រះ‌អង្គ​ពុំ​បាន​ចំណេញ​អ្វី​ឡើយ។

13. ព្រះ‌អង្គ​បាន​បណ្ដោយ​ឲ្យ​ប្រទេសជិត​ខាង​មើល‌ងាយ​យើង​ខ្ញុំប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញនាំ​គ្នា​សើច​ចំអក​ឡក‌ឡឺយ​ដាក់​យើង​ខ្ញុំ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 44