គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 41:4-13 Khmer Standard Version (KHSV)

4. ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូលបង្គំសូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ឡើង​វិញ​ផងដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ហើយ។

5. សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នានិយាយ​អាក្រក់​ពី​ទូលបង្គំគេ​បន់​ឲ្យ​តែ​ទូលបង្គំ​ស្លាប់គេ​បន់​ឲ្យ​តែ​ឈ្មោះ​ទូលបង្គំ​សាប​សូន្យ​ទៅ។

6. អស់​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​ទូលបង្គំគេ​មាន​គំនិត​មិន​ល្អ​ទេគេ​មក​ប្រមូល​ដំណឹង​អាក្រក់ រួច​ចេញ​ទៅ​វិញទាំង​និយាយ​បរិហារ​ពី​ទូលបង្គំ។

7. អស់​អ្នក​ដែល​ស្អប់​ទូលបង្គំនិយាយ​ខ្សឹប‌ខ្សៀវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មកប្រឆាំង​នឹង​ទូលបង្គំថា​ទូលបង្គំ​គេច​មិន​ផុត​ពី​ស្លាប់។

8. គេ​ពោល​ថា«ជំងឺ​អ្នក​នេះ​មើល​មិន​ជា​ទេ!គាត់​ពុំ​អាច​ក្រោក​ពី​គ្រែ​ឡើង​វិញ​បាន​ឡើយ»។

9. សូម្បី​តែ​មិត្ត​សម្លាញ់​ដ៏​ជិត‌ស្និទ្ធ​របស់​ទូលបង្គំគឺ​អ្នក​ដែល​ទូលបង្គំ​ទុក​ចិត្តហើយ​ជា​អ្នក​ដែល​បរិភោគ​អាហាររួម​ជា​មួយ​ទូលបង្គំ ក៏​ប្រឆាំង​នឹង​ទូលបង្គំ​ដែរ។

10. ចំពោះ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយសូម​ប្រណី​មេត្តា​ទូលបង្គំសូម​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា​ឡើង​វិញ​ផងនោះ​ទូលបង្គំ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវឲ្យ​សម​នឹង​អំពើ​របស់​គេ។

11. បើ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំគ្មាន​ជ័យ‌ជំនះ​លើ​ទូលបង្គំ​ទេ​នោះទូលបង្គំ​នឹង​ដឹង​ជាក់​ថាព្រះ‌អង្គ​ពិត​ជា​គាប់​ព្រះ‌ហឫទ័យនឹង​ទូលបង្គំ​មែន។

12. ព្រះ‌អង្គ​បាន​ជួយ​ទូលបង្គំដោយ​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ទាំង​ស្រុងហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូលបង្គំនៅ​ជា​មួយ​ព្រះ‌អង្គ​រហូត​ត​ទៅ។

13. សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន! អាម៉ែន!។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 41