គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 41:1-5 Khmer Standard Version (KHSV)

1. មាន​សុភមង្គល​ហើយអ្នក​ដែល​យក​ចិត្ត​ទុក​ដាក់នឹង​មនុស្ស​កំសត់​ទុគ៌ត!ដ្បិត​នៅ​ថ្ងៃ​មាន​អាសន្ន ព្រះ‌អម្ចាស់​នឹង​ជួយ​អ្នក​នោះ​ជា​មិន​ខាន។

2. ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​អាយុ​ជីវិត​របស់​គេហើយ​អ្នក​នោះ​មាន​សុភមង្គល​នៅ​លើ​ផែនដីព្រះ‌អង្គ​នឹង​មិន​បណ្ដោយ​ឲ្យ​គេ​ធ្លាក់ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ។

3. ព្រះ‌អម្ចាស់​បី​បាច់​ថែ‌រក្សា​គេនៅ​ពេល​គេ​ឈឺ​ធ្ងន់​ក្រោក​ពុំ​រួចហើយ​ព្រះ‌អង្គ​ប្រោស​គេឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ។

4. ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូលបង្គំសូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ឡើង​វិញ​ផងដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ហើយ។

5. សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នានិយាយ​អាក្រក់​ពី​ទូលបង្គំគេ​បន់​ឲ្យ​តែ​ទូលបង្គំ​ស្លាប់គេ​បន់​ឲ្យ​តែ​ឈ្មោះ​ទូលបង្គំ​សាប​សូន្យ​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 41