គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 40:4-16 Khmer Standard Version (KHSV)

4. មាន​សុភមង្គល​ហើយមនុស្ស​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់គឺ​ជា​អ្នក​មិន​បែរ​ទៅ​រក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយដែល​ជា​ព្រះ​បោក​បញ្ឆោត!។

5. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយព្រះ‌អង្គ​បាន​សម្តែង​ការ​អស្ចារ្យជា​ច្រើន​ចំពោះ​យើង​ខ្ញុំព្រះ‌អង្គ​ក៏​មាន​គម្រោង‌ការ​ជា​ច្រើនសម្រាប់​យើង​ខ្ញុំ​ដែរ។គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អង្គ​បាន​ទេការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនាទូលបង្គំ​មិន​អាច​ពណ៌នា​អស់​ឡើយ។

6. ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​ទេតែ​ព្រះ‌អង្គ​បាន​បើក​ត្រចៀក​ទូលបង្គំឲ្យ​ចេះ​ស្ដាប់​ព្រះ‌អង្គព្រះ‌អង្គ​មិន​ទាម‌ទារ​តង្វាយ​ដុត ឬយញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ។

7. ដូច្នេះ ទូលបង្គំ​ពោល​ថា បពិត្រ​ព្រះ‌អម្ចាស់ទូលបង្គំ​មក​រក​ព្រះ‌អង្គទាំង​កាន់​គម្ពីរ​ដែល​មាន​ចែង​ទុក​អំពី​ទូលបង្គំ។

8. ទូលបង្គំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាមព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ដក់នៅ​ក្នុង​ដួង​ចិត្ត​ទូលបង្គំ​ជា‌និច្ច។

9. ទូលបង្គំ​បាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំដ៏​ធំ​ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ​ថាទូលបង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។

10. ទូលបង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គទុក​ក្នុង​ចិត្ត​ទូលបង្គំ​ទាល់​តែ​សោះទូលបង្គំ​តែងតែ​ប្រកាស​ពី​ព្រះ‌ហឫទ័យស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ទូលបង្គំទូលបង្គំ​ពុំ​អាច​នៅ​ស្ងៀម​មិន​ប្រកាសអំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់របស់​ព្រះ‌អង្គ​នៅ​កណ្ដាល​អង្គ​ប្រជុំ​ធំ​បាន​ឡើយ។

11. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ព្រះ‌អង្គ​តែងតែអាណិត​មេត្តា​ទូលបង្គំ​ឥត​ឈប់​សោះ​ឡើយព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់របស់​ព្រះ‌អង្គ​តែងតែ​តាម​ការពារ​ទូលបង្គំ​ជា‌និច្ច។

12. មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ទូលបង្គំកំហុស​របស់​ទូលបង្គំ​ផ្ទាល់​បាន​តាម​យាយី​ទូលបង្គំធ្វើ​ឲ្យ​ទូលបង្គំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញកំហុស​ទូលបង្គំ​មាន​ចំនួន​ច្រើន​ជាងសរសៃ​សក់​របស់​ទូលបង្គំ​ទៅ​ទៀតទូលបង្គំ​លែង​មាន​កម្លាំងប្រឈម​មុខ​ទៀត​ហើយ។

13. ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​រំដោះ​ទូលបង្គំ​ផង! ព្រះ‌អម្ចាស់អើយសូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់!

14. សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ដក​ជីវិត​ទូលបង្គំត្រូវ​អាប់‌អោន និង​បាក់​មុខ​ទាំង​អស់​គ្នា!សូម​ឲ្យ​អស់​អ្នក​ដែល​សប្បាយ​ចិត្តនឹង​ទុក្ខ​វេទនា​របស់​ទូលបង្គំត្រូវ​ដក​ខ្លួន​ថយ និង​អាម៉ាស់​មុខ!

15. សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូលបង្គំត្រូវ​បរា‌ជ័យ ទាំង​អាប់​កិត្តិយស

16. រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​វិញសូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយរួម​ជា​មួយ​ព្រះ‌អង្គ!សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះរបស់​ព្រះ‌អង្គ ថ្លែង​ឥត​ឈប់​ឈរ​ថា«សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 40