គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 40:14-17 Khmer Standard Version (KHSV)

14. សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ដក​ជីវិត​ទូលបង្គំត្រូវ​អាប់‌អោន និង​បាក់​មុខ​ទាំង​អស់​គ្នា!សូម​ឲ្យ​អស់​អ្នក​ដែល​សប្បាយ​ចិត្តនឹង​ទុក្ខ​វេទនា​របស់​ទូលបង្គំត្រូវ​ដក​ខ្លួន​ថយ និង​អាម៉ាស់​មុខ!

15. សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូលបង្គំត្រូវ​បរា‌ជ័យ ទាំង​អាប់​កិត្តិយស

16. រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​វិញសូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយរួម​ជា​មួយ​ព្រះ‌អង្គ!សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះរបស់​ព្រះ‌អង្គ ថ្លែង​ឥត​ឈប់​ឈរ​ថា«សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។

17. ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌តតែ​ព្រះ‌អម្ចាស់​បាន​គិត‌គូរ​ដល់​ទូលបង្គំ។ព្រះ‌អង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំឱ​ព្រះ​នៃ​ទូលបង្គំ​អើយសូម​យាង​មក​កុំ​បង្អង់​ឡើយ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 40