គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 39:1-13 Khmer Standard Version (KHSV)

1. ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ប្រយ័ត្ន‌ប្រយែងចំពោះ​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្តក្រែង​លោ​ខ្ញុំ​មាន​បាប ព្រោះ​តែ​ពាក្យ​សម្ដី។ដរាប​ណា​មាន​មនុស្ស​អាក្រក់​នៅ​ក្បែរ​ខ្ញុំខ្ញុំ​នឹង​មិន​និយាយ​ស្ដី​អ្វី​សោះ​ឡើយ។

2. ខ្ញុំ​បិទ​មាត់​នៅ​ស្ងៀមគឺ​ទោះ​បី​ការ​ល្អ​ក៏​ខ្ញុំ​មិន​និយាយ​ដែរ!ដូច្នេះ ខ្ញុំ​កាន់​តែ​ឈឺ​ចុក​ចាប់​ឥត​ឧបមា!។

3. ខ្ញុំ​ក្ដៅ​ជា​ខ្លាំងហាក់​ដូច​ជា​មាន​ភ្លើង​ឆេះ​នៅ​ក្នុង​ខ្លួនរហូត​ដល់​ទ្រាំ​លែង​បាន​ទៀត ខ្ញុំ​ក៏​ពោល​ឡើង​ថា:

4. ឱ​ព្រះ‌អម្ចាស់​អើយសូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថ្ងៃ​ចុង​ក្រោយនៃ​ជីវិត​របស់​ទូលបង្គំ​ផងតើ​ទូលបង្គំ​អាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀតតើ​ជីវិត​ទូលបង្គំ​ផុយ​ដល់​កម្រិត​ណា?

5. ព្រះ‌អង្គ​បាន​បង្កើត​ជីវិត​ទូលបង្គំ​មកដូច​ទឹក​ដក់​លើ​ស្លឹក​ឈូកគឺ​ជីវិត​ទូលបង្គំ​ខ្លី​បំផុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គពិត​មែន​ហើយ ជីវិត​របស់​មនុស្ស​លោកប្រៀប​បាន​នឹង​មួយ​ដង្ហើមប៉ុណ្ណោះ។ - សម្រាក

6. ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូចជា​ស្រមោល អ្វីៗ​ដែល​គេ​ខិត‌ខំ​ធ្វើសុទ្ធ​តែ​ឥត​បាន​ការគេ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុកតែ​គេ​ពុំ​ដឹង​ថា​ទ្រព្យ‌សម្បត្តិ​នោះនឹង​បាន​ទៅ​លើ​នរណា​ឡើយ។

7. ឱ​ព្រះ‌អម្ចាស់​អើយបើ​ដូច្នេះ​តើ​ឲ្យ​ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​អ្វី?មាន​តែ​ព្រះ‌អង្គ​ទេដែល​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ។

8. សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំពើ​បាបទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត!សូម​កុំ​ទុក​ឱកាស​ឲ្យ​មនុស្ស​ល្ងី‌ល្ងើមាក់‌ងាយ​ទូលបង្គំ​បាន​ឡើយ។

9. ទូលបង្គំ​នៅ​ស្ងៀម មិន​និយាយ​ស្ដី​អ្វី​ទេដ្បិត​ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ធ្វើ​ទោស​ទូលបង្គំ។

10. សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ទូលបង្គំ​ទៀត​ឡើយ!ដ្បិត​ទូលបង្គំ​ស្ទើរ​តែ​ស្លាប់ដោយ​ព្រះ‌អង្គ​វាយ​ទូលបង្គំ។

11. ពេល​ព្រះ‌អង្គ​វាយ​ប្រដៅ​មនុស្ស​ណា​ម្នាក់ដែល​បាន​ធ្វើ​ខុសព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះចូល​ចិត្ត​ត្រូវ​វិនាស​ហិន‌ហោច​ដូច​កណ្ដៀរ​ស៊ី​ដែរ។ពិត​មែន​ហើយ ជីវិត​មនុស្ស​លោកប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ - សម្រាក

12. ឱ​ព្រះ‌អម្ចាស់​អើយសូម​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​សម្រែក​របស់​ទូលបង្គំ​ផងសូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទំនួញយំ​សោក​របស់​ទូលបង្គំ​ឡើយដ្បិត​ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅជា​បណ្តោះ‌អាសន្ន​ជា​មួយ​ព្រះ‌អង្គដូច​បុព្វបុរស​របស់​ទូលបង្គំ​ប៉ុណ្ណោះ។

13. សូម​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ពី​ទូលបង្គំដើម្បី​ឲ្យ​ទូលបង្គំ​ស្រឡះ​មុខ​បន្តិចមុន​នឹង​ទូលបង្គំ​លា​ចាក​លោក​នេះរលាយ​សូន្យ​បាត់​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 39